(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន០៩ដើម្បីផ្សាយជូនលោកអ្នក៖
១៖ Facebook: សម្តេចតេជោ ហ៊ុន សែន ជាប់លេខ៣ ជាមេដឹកនាំមានប្រជាប្រិយភាពជាងគេលើបណ្តាញសង្គម ខណៈលោក ដូណាល់ ត្រាំ ជាប់លេខ១ (ចុចអាន)
២៖ ដើមខែកុម្ភ:នេះ រោងចក្រ៣ថ្មីទៀត ត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបើកដំណើរការនៅកម្ពុជា ក្រោមវិនិយោគទុនជិត៩លានដុល្លារ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាទៅអភិបាលរាជធានី-ខេត្តទូទាំងប្រទេស មិនឲ្យមានរថយន្តតទ្រុងខុសបច្ចេកទេស ធ្វើដំណើរលើដងផ្លូវទៀតនោះឡើយ, ប្រសិនបើអភិបាលរាជធានី-ខេត្ត ធ្វើរឿងនេះមិនបានត្រូវដកចេញពីតំណែង (ចុចអាន)
៤៖ គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការពីលទ្ធផល នៃការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃដំបូង (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនឱ្យចាញ់ល្បិចទណ្ឌិត សម រង្ស៉ី ដែលបបួលឱ្យឈប់ធ្វើនយោបាយ នៅអាយុ៦៥ឆ្នាំ (ចុចអាន)
៦៖ គណបក្សយុវជន ប្រកាសខ្លួនជា គណបក្សប្រឆាំងថ្មី ដោយរិះគន់ដើម្បីជាតិ ប៉ុន្តែមិនលាបពណ៌ មួលបង្កាច់ (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីដល់អភិបាលរាជធានី-ខេត្ត ចៅហ្វាយខណ្ឌ ចៅហ្វាយស្រុក បើមិនចាត់វិធានការរថយន្តតទ្រុងខុសបច្ចេកទេស នឹងប្រឈមការដកតំណែង (ចុចអាន)
៨៖ ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យស្រាវជ្រាវរកមូលហេតុឱ្យច្បាស់លាស់ ដែលនាំឱ្យកម្មករកម្មការិនីខ្មែរ ដួលសន្លប់ញឹកញាប់ (ចុចអាន)
០៩៖ សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យសមត្ថកិច្ចទាំងអស់ឃ្លាំមើលឱ្យដិតដល់ពីសកម្មភាពចលនាសង្គ្រោះជាតិ ព្រោះចលនានេះបង្កើតឡើងដើម្បីបំផ្លាញជាតិ (ចុចអាន)
ប្រភព៖ Fresh News សម្រួលដោយ៖ ឡៃហ៊ាង
