សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យស្រាវជ្រាវរកមូលហេតុឱ្យច្បាស់លាស់ ដែលនាំឱ្យកម្មករកម្មការិនីខ្មែរ ដួលសន្លប់ញឹកញាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យស្រាវជ្រាវរកមូលហេតុឱ្យច្បាស់លាស់ ដែលនាំឱ្យកម្មករកម្មការិនីខ្មែរ ដួលសន្លប់ញឹកញាប់

11/02/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះ ជំរុញឱ្យស្ថាប័នជំនាញ សហការគ្នាស្រាវជ្រាវរកមូលហេតុឱ្យច្បាស់លាស់ ដែលនាំឱ្យកម្មករ កម្មការិនីខ្មែរ ដួលសន្លប់ញឹកញាប់។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១៥,១០៩នាក់មកពីរោងចក្រចំនួន៧ ក្នុងតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «គួរសិក្សាមើល ដើម្បីស្រាវជ្រាវបញ្ហានេះ ហើយបើសិនជាយើងខ្វះស​មត្ថភាព យើងអាចទាក់ទង អ្នកឯកទេសខាងសុខាភិបាល ខាងវិស័យការងារ ឱ្យគេជួយមើល ជាពិសេសអង្គការសុខភាពពិភពលោកតែម្តង ដើម្បីពិនិត្យមើលបាតុភូតដួលសន្លប់នេះ មកពីបញ្ហាអ្វីពិតប្រាកដ ដើម្បីយើងស្រាវជ្រាវបញ្ហាហ្នឹង ហើយយើងបញ្ជៀសបញ្ហាហ្នឹង»។

យោងតាមរបាយការណ៍របស់ ក្រុមការងារទប់ស្ដាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) របស់ក្រសួងការងារ ប្រចាំឆ្នាំ២០១៧ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ កម្ពុជាមានកម្មករប្រមាណ ១៦០៣នាក់ បានដួលសន្លប់ ដែលក្នុងនោះភាគច្រើនបំផុត គឺជាស្ដ្រី។ របាយការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ មានករណីកម្មករសន្លប់ចំនួន២២រោងចក្រ ស្មើនឹងចំនួន ១,៦០៣នាក់ ក្នុងនោះ កម្មារិនី ចំនួន ១,៥៩៩នាក់»៕ដែលជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ឱ្យកាន់តែល្អប្រសើរ៕