Peperomia pellucida Korth ជាបន្លែម៉្យាង ដែលប្រជាជនខ្មែរយើងនិយមហៅថា ក្រសាំងទាប ដែលងាយស្រូលរកបំផុតនៅប្រទេសយើង ព្រោះវាដុះដោយមុនចាំបាច់ដាំ។
វាច្រើនដុះនៅ តាមដីដែលមានសំណើម ដូចជាដុះតាមគុម្ពផ្កា ក្នុងសួនបន្លែ តាមកៀនកោះដែលសើមត្រជាក់ដូចជាម្ដុំជិតពាងទឹក នៅទីជនបទជាដើម។ បន្លែនេះមានកម្ពស់ ពី១៥ ទៅ ៣០ សម ដើមវាស្រួយហើយមានពណ៌សថ្លា ចំណែកស្លឹកវិញពណ៌បៃតងភ្លឺ និងរសជាតិប្រហាក់ប្រហែលនឹងត្រកួន។ក្រសាំងទាបនេះអាចយកមកធ្វើម្ហូបបានយ៉ាងឆ្ងាញ់ពិសា ដែលជាទូទៅខ្មែរយើងនិយម ឆាត្រឡប់ជាមួយសាច់គោ ឬត្រលប់ខ្លាញ់ ជ្រលក់ទឹកម្រេច។
ក្រៅពីអាចធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសា ហើយនោះក្រសាំងទៀបក៏មានអត្ថប្រយោជន៍ចំពោះសុខភាព សម្រស់ និង ការពារព្យាបាលពីជំងឺផងដែរ ដោយសារ វាមានផ្ទុកជាតិ វីតាមីនសេ និងបេតាការ៉ូទីន ខ្ពស់ ។ ស្លឹកមានសារធាតុ TRINIDATE ដែលច្រើនយកមកប្រើជាថ្នាំត្រជាក់ ។
នៅតាមប្រទេសអភិវឌ្ឍន៍មួយចំនួន បានធ្វើការស្រាវជ្រាវ ហើយយកក្រសាំងទាបច្នៃជាឱសថ មកប្រើ ដើម្បី បន្ថយកូលេស្ដេរ៉ូលក្នុងឈាម ។ ចំណែកឯស្លឹកក្រសាំងទាបវិញគេយកមកបុកពូតយកទឹកពិសាដែលជួយបានច្រើនមុខដូចជា៖
- បំបាត់ឈឺក្បាល
- បំបាត់ជំងឺភ្នែកដុះកន្ទុយថ្លែន
- បន្ថយកម្ដៅ កែរលាក , បំបាត់ចុកពោះ
- ជំនួយបេះដូង,
- ជួយឲ្យបត់ជើងតូចស្រួល
- ទប់ស្កាត់ពពួកបាក់តេរីដែលធ្វើឲ្យកើតមុន រើម ឫបូស
- បំបាត់អាការឈឺសន្លាក់
- ប្រឆាំងរ៉ាឌីកាល់សេរី ទប់ស្កាត់ជម្ងឺមហារីក ដូចជាមហារីកសុដន់
- ស្លឹកក្រសាំងទាបអាចជួយបំប៉នស្បែកឲ្យភ្លឺរលោង ( ដោយយកស្លឹកដាំទឹកទុកក្លាសេឲ្យត្រជាក់យក មកលាងមុខ ) ច្របាច់ស្លឹកយកមកកក់សក់បំបាត់ជ្រុះ និងធ្វើឲ្យសក់ភ្លឺទន់រលោង ៕
ប្រភព៖ healthartikulo