៤ យ៉ាងដែលស្ត្រីគួរដឹងជុំវិញវិធីសាស្ត្រចាក់ទឹកក្រៅពាង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

៤ យ៉ាងដែលស្ត្រីគួរដឹងជុំវិញវិធីសាស្ត្រចាក់ទឹកក្រៅពាង

24/11/2017
ក្រៅ​ពី​ប្រើ​ប្រាស់​ស្រោម​អនាម័យ ​និង​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ តើ​ដៃ​គូ​រួម​ភេទ​អាច​មាន​វិធី​អ្វី​ទៀត​ដែល​អាច​ការពារ​ពី​ការ​មាន​ផ្ទៃ​ពោះ​បាន? ការ​ចាក់​ទឹក​ក្រៅ​ពាង​គឺ​ជា​វិធី​សាស្ត្រ​ធម្មជាតិ​មួយ​ ដែល​ជួយ​អ្នក​ពី​ការ​មាន​ផ្ទៃ​ពោះ​ មាន​ន័យ​ថា​ភាគី​បុរស​ត្រូវ​ដក​ប្រដាប់​ភេទ​ខ្លួន​ចេញ​ពី​ប្រដាប់​ភេទ​ស្ត្រី​មុន​ពេល​ដល់​ចំនុច​កំពូល​ ឬ​បញ្ចេញ​ទឹក​កាម​។

១. មាន​ប្រសិទ្ធិភាព​តែ​ ៧៨​ ភាគ​រយ​៖ ដៃ​គូ​រួម​ភេទ ​២២​ គូ​ក្នុង​ចំណោម​ ១០០​ គូ​ដែល​អាច​មាន​ផ្ទៃ​ពោះ​នៅ​ពេល​អនុវត្ត​វិធី​នេះ​។
រូបតំណាង
២. ត្រូវ​ការ​តិច​និក​ខ្ពស់​៖ ដៃ​គូ​ភាគ​ច្រើន​ដែល​បរាជ័យ​ក្នុង​ការ​អនុវត្ត​វិធី​នេះ​ ដោយ​សារ​តែ​ភាគី​បុរស​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ល្អ​។ មាន​ន័យ​ថា​ភាគី​បុរស​មិន​អាច​ដក​ប្រដាប់​ភេទ​ខ្លួន​បាន​ទាន់​ពេល​នៅ​ពេល​ដល់​ចំណុច​កំពូល ​ដែល​ធ្វើ​ឱ្យ​ទឹក​កាម​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​របស់​ស្ត្រី​។

៣. នៅ​តែ​អាច​ឆ្លង​មេរោគ​៖ ទោះ​បី​អ្នក​មិន​ធ្វើ​ឱ្យ​ទឹក​កាម​ចូល​ក៏​ដោយ​ក្តី​ ប៉ុន្តែ​ការ​ប៉ះ​គ្នា​រវាង​ប្រដាប់​ភេទ​របស់​ភាគី​ទាំង​សង​ខាង​នៅ​តែ​អាច​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​បាន​។ ជំងឺ​ឆ្លង​ទាំង​នោះ​មាន​ដូច​ជា​ ស្វាយ​ ប្រមេះ ​ជា​ដើម​។
រូបតំណាង
៤. ចំពោះ​ជំងឺ​អេដស៍​៖ អ្នក​ជំនាញ​បាន​និយាយ​ថា ​វា​អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​​បាន ​តែ​ក្នុង​ករណី​ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​៕

ចុចអាន៖​ មូលហេតុ ៧​យ៉ាង​​ធ្វើ​ឲ្យ​​អ្នក​មាន​ឈាម​ក្រោយ​រួម​ភេទ


ប្រភព៖ Womenshealth ប្រែ​សម្រួល៖ ឡៃហ៊ាង