Facebook: សម្តេចតេជោ ហ៊ុន សែន ជាប់លេខ៣ ជាមេដឹកនាំមាន​ប្រជាប្រិយភាព​ជាងគេលើបណ្តាញ​សង្គម ខណៈលោក ដូណាល់ ត្រាំ ជាប់លេខ១ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Facebook: សម្តេចតេជោ ហ៊ុន សែន ជាប់លេខ៣ ជាមេដឹកនាំមាន​ប្រជាប្រិយភាព​ជាងគេលើបណ្តាញ​សង្គម ខណៈលោក ដូណាល់ ត្រាំ ជាប់លេខ១

11/02/2018
(ពិភពលោក)៖ Facebook គឺជាបណ្តាញ​ទំនាក់ទំនងសង្គម ដែលឈរលេខ​រៀងទី១​ នៅលើពិភពលោក និងមានមនុស្សកំពុង​ប្រើប្រាស់រាប់ពាន់លាននាក់ ជាពិសេស​បណ្តាមេដឹកនាំ​ពិភពលោកល្បីៗ សុទ្ធសឹងតែមានគណនីហ្វេសបុករៀងៗខ្លួន។ អ្វីដែលគួរឲ្យចាប់​អារម្មណ៍​បំផុតនោះ គឺបណ្តាមេដឹកនាំមួយ​ចំនួនហាក់បង្ហាញ​សកម្មភាពខ្លាំងក្លាដើម្បីធ្វើការផ្តល់ព័ត៌មាន ដោយផ្ទាល់ទៅកាន់ប្រជាជនរបស់ខ្លួន ដែលនាំឲ្យហ្វេសបុក​​របស់មេដឹកនាំពិភពលោកទាំងនោះ ទទួលបាន​​ប្រជាប្រិយភាព មិនត្រឹមតែក្នុង​ស្រុកនោះឡើយ គឺថែមទាំងធ្លាយដល់បណ្តាប្រជាជន នៃប្រទេសនានាទូទាំងពិភពលោក​ថែមទៀត។
ជាក់ស្តែង​ស្ថិតិនាឆ្នាំ២០១៧ ដែលត្រូវបានចេញ​ផ្សាយដោយគេហទំព័រទំនាក់ទំនងសាធារណៈ Burson Marsteller បានបង្ហាញ​នូវលេខរៀងកំពូលៗចំនួន៣ នៃ Facebook Page ផ្លូវការ​របស់​មេដឹកនាំពិភពលោក ដែលមាន​​ភាពល្បីល្បាញ ឬមានអ្នកប្រើប្រាស់​ចាប់អារម្មណ៍​ខ្លាំងបំផុត (Interactions) នៅលើ​បណ្តាញ​​សង្គម​យក្សមួយនេះដោយក្នុង​នោះ​លេខ១ បានទៅលើ​​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ, លេខ២ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងលេខ៣ នាយករដ្ឋ​មន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែម្តង។

សម្រាប់ចំណាប់អារម្មណ៍ពី​​បណ្តា​អ្នកប្រើប្រាស់ Facebook ជារួមនោះ គឺយោងទៅ​លើ​ចំនួន Like, Share, Comment, និង Reach បូក​បញ្ជូលគ្នាដោយក្នុងនោះ​បណ្តុំរូបថត ដែល​សម្តេចតេជោ ហ៊ុន សែន បង្ហោះជាមួយ​នឹងដំណើរ​កម្សាន្ត​ថ្ងៃសម្រាក​របស់សម្តេចជាមួយឧត្តមភរិយា និងចៅៗ ធ្វើឲ្យសម្តេច​ទទួលបាន​ការចាប់​អារម្មណ៍​ជារួម ៥៨លាន (Interactions) ដែលឈរ​នៅក្រោមតែលោក ដូណាល់ ត្រាំ និងលោក ណារិនដ្រា ម៉ូឌី តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា មេដឹកនាំពិភពលោក​​កាន់តែច្រើន បានបង្កើន​សកម្មភាព​កាន់តែខ្លាំង នៅលើបណ្តាញ​សង្គម Facebook ដូចជាការ​បង្ហោះរូបភាព ៥៥ភាគរយ, បង្ហោះលីងវែបសាយ ២២ភាគរយ, បង្ហោះវីដេអូ ១២ភាគរយ និងបង្ហោះសារ​ផ្សេងៗ៨ភាគរយ៕