ដេីមខែកុម្ភ:នេះ រោងចក្រ៣ថ្មីទៀត ត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបើកដំណើរការនៅកម្ពុជា ក្រោមវិនិយោគទុនជិត៩លានដុល្លារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដេីមខែកុម្ភ:នេះ រោងចក្រ៣ថ្មីទៀត ត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបើកដំណើរការនៅកម្ពុជា ក្រោមវិនិយោគទុនជិត៩លានដុល្លារ

11/02/2018
(ភ្នំពេញ)៖ ដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ រោងចក្រ៣ថ្មីទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតអោយបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគចំនួន៨.៧៨ លានដុល្លារអាមេរិក ដោយបង្កើតការងារបានចំនួន ២៣៩៩កន្លែង។

យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដែលទើបបង្កើតថ្មីទាំងនោះរួមមាន៖

១៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន «MONTI APPAREL (CAMBODIA) CO., LTD» ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។

២៖ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន «NANWANG TRAVEL GOODS CO., LTD» ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៨២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧០កន្លែង។

៣៖ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន «JS LEATHER COLLECTION PHNOM PENH CO, LTD» ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃល្ង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧០កន្លែង។

សូមជម្រាបជូនថា ក្នុងខែមករា ឆ្នាំ២០១៨កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន និងរោងចក្រថ្មីចំនួន១០ បង្កើតនៅកម្ពុជា ក្រោមទុនវិនិយោគជាង ៧៣ លានដុល្លារអាមេរិក និងបង្កើតការងារបានជិត៩ ពាន់កន្លែង៕