រូបរាង Render របស់ Huawei P20 និង P20 Plus បានបន្តលេចធ្លាយ ក្រោយពីរូបរាងរបស់ Huawei P20 Lite លេចធ្លាយបានប៉ុន្មានថ្ងៃ។
រូបភាពថ្មីចុងក្រោយនេះបង្ហាញអំពីទីតាំងកាមេរ៉ា ៣ គ្រាប់ដែលចចាមអារ៉ាមបានចេញផ្សាយកន្លងមក។ កាមេរ៉ា ៣ គ្រាប់ដែលស្ថិតនៅផ្នែកខាងក្រោយ មានពីរគ្រាប់ស្ថិតនៅជាប់គ្នា ឯមួយគ្រាប់ទៀតហាក់ដូចជានៅដាច់ដោយឡែកពីគេ។
រូបភាព P20 Plus ៖
ក្រៅពីកាមេរ៉ា គេសង្កេតឃើញថានៅលើអេក្រង់ខាងមុខ P20 និង P20 Plus មានស្នាមឆែបមួយដុំស្រដៀងគ្នានឹង iPhone X ដែរ ប៉ុន្តែមានទំហំតូចជាង។
Huawei នឹងប្រកាសចេញស្មាតហ្វូនត្រកូល P ជំនាន់ថ្មីនាថ្ងៃទី ២៧ ខែមីនាខាងមុខ ដោយពេលនោះយើងនឹងឃើញកាន់តែច្បាស់ពីរូបរាង រួមទាំងលក្ខណៈសម្បត្តិស្មាតហ្វូនដែលបន្តតំណែងពី P10 និង P10 Plus៕
វីដេអូ P20 Plus
ប្រភព៖ PhoneArena ប្រែសម្រួល៖ ឡៃហ៊ាង
