ឧទ្ធម្ភាគចក្រនៃកងទ័ពអាកាសឥណ្ឌា «ធ្លាក់នៅតំបន់ព្រំដែន ក្បែរប្រទេសចិន ស្លាប់មនុស្ស ០៧នាក់» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧទ្ធម្ភាគចក្រនៃកងទ័ពអាកាសឥណ្ឌា «ធ្លាក់នៅតំបន់ព្រំដែន ក្បែរប្រទេសចិន ស្លាប់មនុស្ស ០៧នាក់»

06/10/2017
(ញូដេលី)៖ ឧទ្ធម្ភាគចក្រមួយគ្រឿង​របស់កងទ័ព​អាកាសឥណ្ឌា បានធ្លាក់​នៅក្នុងតំបន់​ភ្នំដាច់ស្រយាលមួយកន្លែង ក្បែរព្រំដែន​ប្រទេស​ចិន​នាថ្ងៃសុក្រនេះ និងបានផ្តាច់​យកជីវិតមនុស្ស​ទាំងអស់​សរុប ០៧នាក់ ដែលធ្វើដំណើរ​នៅលើនោះ ទៅជា​មួយគ្នា​ផងដែរ។ នេះបើ​តាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀល​ថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ឥណ្ឌា លោក ស៊ូនីត ញូតុន (Suneet Newton) បានថ្លែង​ឲ្យដឹងថា ឧទ្ធម្ភាគចក្រ​ជួបគ្រោះថ្នាក់​ខាងលើ​ មានប្រភេទជា Mi-17 ផលិតនៅ​ប្រទេស​រុស្ស៊ី កំពុងតែដឹកជញ្ជូន​ក្រុមមន្រ្តីយោធា​ទាំង ០៧នាក់ សំដៅទៅកាន់មូលដ្ឋាន​មួយកន្លែង នៅ​ក្នុងរដ្ឋ​អារូណាចាល់ ព្រេឌែស (Arunachal Predesh) ភាគឦសាន​ប្រទេស។

បើតាម​លោក Newton មូលហេតុនៅ​ពីក្រោយ ហេតុការណ៍​ដ៏អកុសលនេះ មិនទាន់ត្រូវបានដឹងច្បាស់ឡើយភ្លាមៗឡើយ៕