បើមានសញ្ញាទាំងនេះបញ្ជាក់ថា ថ្លើម មានជាតិពុល និងវិធីធម្មជាតិកម្ចាត់ជាតិពុលក្នុងថ្លើម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើមានសញ្ញាទាំងនេះបញ្ជាក់ថា ថ្លើម មានជាតិពុល និងវិធីធម្មជាតិកម្ចាត់ជាតិពុលក្នុងថ្លើម

07/11/2018
គួយល់ដឹង៖ សញ្ញាបញ្ជាក់ថា ថ្លើម មានជាតិពុល ជាតិខ្លាញ់ក្នុងថ្លើម និងវិធីធម្មជាតិកម្ចាត់ជាតិពុលក្នុងថ្លើម ថ្លើមគឺជាសរីរាង្គដែលមានតួនាទីបំលែងជាតិពុលទៅជាកាកសំណល់ និងបញ្ចេញមកវិញក្នុងទម្រង់ជាទឹកនោម និងលាមក។


សព្វថ្ងៃនេះផលិតផលគីមីជាច្រើន បានធ្វើឱ្យថ្លើមរបស់អ្នកប្រែមកជាមានភាពមិនប្រក្រតី និងអសមត្ថភាពក្នុងការបញ្ចេញជាតិពុល បង្កជាកោសិកាខ្លាញ់ត្រង់តំបន់ពោះ ដែលហៅថាជាជំងឺជាតិខ្លាញ់ក្នុងថ្លើម។ ជំងឺជាតិខ្លាញ់ក្នុងថ្លើមនេះ មានពីរប្រភេទ ដែលមួយបណ្តាលមកពីការទទួលទានគ្រឿងស្រវឹងញឹកញាប់ និងមួយទៀតបណ្តាលមកពីការទទួលទានអាហារមានកម្រិតកូឡេស្តេរ៉ូលខ្ពស់។

ខាងក្រោមនេះគឺជារោគសញ្ញាគ្រោះថ្នាក់មួយចំនួន ដែលបញ្ជាក់ថា ថ្លើមរបស់អ្នកកំពុងមានបញ្ហា ៖
១) មានក្លិនមាត់ ប្រសិនបើសុខភាព និងអនាម័យមាត់ធ្មេញរបស់អ្នកល្អ ប៉ុន្តែបែរជាមានខ្យល់ដង្ហើមអាក្រក់ នោះអ្នកប្រហែលជាមានបញ្ហាទាក់ទងនឹងសុខភាពថ្លើមហើយ។



២) គ្មានកំលាំងកំហែងទាល់តែសោះ ជាតិពុលក្នុងរាងកាយ អាចបង្អាក់មេតាប៉ូលីស ក្នុងកោសិកាសាច់ដុំ ដែលបណ្តាលឲ្យអ្នកមានអារម្មណ៍ថា គ្មានកំលាំងកំហែងទាំងក្នុងខ្លួន ទាំងក្រៅខ្លួន រហូតធ្វើឲ្យអ្នកមានបញ្ហាផ្លូវចិត្ត ធ្លាក់ទឹកចិត្ត និងឆាប់ខឹងខ្លាំង។



៣) ឡើងទម្ងន់ដោយគ្មានមូលហេតុ នៅពេលដែលថ្លើមរបស់អ្នកមិនដំណើរការ ទោះបីជាខំមិនទទួលទានអាហារមានជាតិកាឡូរី ឬខំហាត់ប្រាណយ៉ាងណាក៏គ្មានប្រយោជន៍ដែរ ដោយសារតែរាងកាយរបស់អ្នកពោរពេញទៅដោយកោសិកាខ្លាញ់ទៅហើយ។



៤) ប្រតិកម្មស្បែក (អាឡែហ្ស៊ី) ថ្លើម ជាអ្នកប្រយុទ្ធប្រឆាំងនឹងមេរោគអាឡែហ្ស៊ី ហេតុនេះ ប្រសិនបើវាមិនដំណើរការ អ្នកនឹងជួបប្រទះបញ្ហាប្រតិកម្ម ដែលមានដូចជា រមាស់ ស្រវាំងភ្នែកមើលមិនច្បាស់ និងឈឺក្បាលញឹកញាប់។



៥) បែកញើសច្រើនហួសហេតុ នៅពេលដែលថ្លើមរបស់អ្នកមានបញ្ហា វានឹងលែងដំណើរការ ព្រមទាំងប្រែជាឡើងកម្តៅ។ ហេតុនេះវាអាចបញ្ជូនកម្តៅរបស់វា ទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ហើយរាងកាយរបស់យើងនឹងខំប្រឹងបញ្ចេញកម្តៅនោះ មកក្រៅតាមរយៈញើស។



៦) ឡើងមុនមិនបាត់ ជាតិពុលដែលកើនឡើងក្នុងរាងកាយ នឹងបង្កជាអតុល្យភាពអរម៉ូន ដែលបណ្តាលឲ្យអ្នកឡើងមុន។ ដោយសារវាជាមុនដែលចេញមកពីបញ្ហាខាងក្នុង អ្នកមិនអាចប្រើប្រាស់ផលិតផលផ្សេងៗមកកំចាត់វាបានទេ លុះត្រាតែព្យាបាលថ្លើមរបស់អ្នក ឲ្យល្អឡើងវិញសិន៕



ខាងក្រោមនេះជារូបមន្តធម្មជាតិសម្រាប់កម្ចាត់ជាតិពុលក្នុងថ្លើម៖



គ្រឿងផ្សំ៖ – ខ្ទឹមស ១០កំពិស – ទឹកដោះគោ ៥០០មីលីលីត្រ



ស្ករសពីរស្លាបព្រាបាយ – ទឹក ២៥០មីលីលីត្រ



របៀបធ្វើ៖ -ចាក់ទឹក និងទឹកដោះគោចូលក្នុងឆ្នាំង -ដាក់ខ្ទឹមសចូល



កម្តៅភ្លើងតិចៗល្មម -ពេលពុះ ដាក់ស្ករស និងទុកឱ្យល្បាយរលាយចូលគ្នាមួយសន្ទុះ



របៀបប្រើ៖ -ផឹកក្តៅឧណ្ឌៗ និងពេលមិនទាន់បរិភោគអាហារ។ -ទទួលទានរៀងរាល់ថ្ងៃ អ្នកនឹងបានធូរស្បើយពីជំងឺ។ ចំពោះជំងឺរលាកសួត ផឹកបានបីថ្ងៃនឹងធូរស្បើយ។



ក្រៅពីអាចព្យាបាលហឺត របេង រលាកសួត កម្ចាត់ជាតិពុលក្នុងថ្លើមហើយ រូបមន្តភេសជ្ជៈនេះក៏អាចជួយ -បញ្ហាបេះដូង ដោយកាត់បន្ថយកម្រិតនៃកូឡេស្តឺរ៉លមិនល្អ ការពារមិនឱ្យកើតជាតិខ្លាញ់តាមសរសៃឈាម និងជួយសម្រួលប្រព័ន្ធឈាម -កាត់បន្ថយរោគសញ្ញារលាកសន្លាក់ ហើមរលាក និងការឈឺចុកចាប់ផ្សេងៗ



បញ្ហាគេងមិនលក់ -ព្យាបាលក្អក ដោយគ្រានតែលាយជាមួយរមៀត និងទឹកឃ្មុំ។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង៕ (អត្ថបទដោយ ទេព វណ្ណះ)