របាយការណ៍ពិន្ទុចេញពី AnTuTu បានបង្ហាញយ៉ាងច្បាស់ថា iPad Pro សេរ៊ីឆ្នាំ ២០១៨ របស់ Apple ដែលមានបំពាក់បន្ទះឈីប A12X ពិតជាអាចយកឈ្នះរាល់បណ្ដាស្មាតហ្វូនទាំងអស់ក្នុងលោក។ ឈរឈ្មោះ ជាថេបប្លែតប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ iOS ដំបូង អាចទទួលបានពិន្ទុវាយតម្លៃដល់ ៥៥៧ ៦៧៩ ពិន្ទុ ។
ធៀបនឹងស្មាតហ្វូន Android ដែលឈរនៅចំណាត់ថ្នាក់ទី ១ ម៉ូឌែល Mate 20 Pro របស់ក្រុមហ៊ុន Huawei មានបំពាក់ឈីប Kirin 980 ប្រភេទ 7nm ដំបូងបង្អស់ទទួលបានត្រឹមជាង ៣ សែនពិន្ទុតែប៉ុណ្ណោះ។ ទាំងដែលកម្លាំងម៉ាស៊ីនខ្លាំងហើយ ទៅមើលក្រាហ្វិកកាតក្រុមហ៊ុនយក្សរបស់លោក Tim Cook បានប្រើប្រាស់នូវ Apple GPU ប្រភេទ 7-core ត្រូវចិត្តបំផុតសម្រាប់អ្នកចូលចិត្តលេងហ្គេម កាត់តរូបភាព ឬវីដេអូទំហំធំ។
យ៉ាងណាមិញចំណុចរសើបមួយលើ iPad Pro ឆ្នាំនេះ Apple បញ្ជាក់ថា ល្បឿនដំណើរការមិនជាជាប់ពាក់ព័ន្ធនឹងទំហំ RAM នោះទេ ពោលគឺពិន្ទុនេះ គ្មានការប្រែប្រួលអ្វីទាំងអស់ មិនថាម៉ាស៊ីននោះប្រើ RAM 6GB ឬ 4GB ឡើយ៕
ប្រភព៖ Gizchina
