ស្រីស្រស់រាងតូចច្រឡឹង សម្ដីមានមន្តស្នេហ៍ កញ្ញា Vini ត្រូវបានគេស្គាល់ថា ក្រៅពីមានជំនាញចាក់ភ្លេង នៅក្នុងក្លឹបកម្សាន្តនានា និងកម្មវិធីថ្នាក់ជាតិធំៗ ផ្សេងៗហើយនោះ នាងក៏ជានិស្សិតម្នាក់ទទួលបាន អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកច្បាប់ ដែលជាគោលដៅ និងបំណងប្រាថ្នា សម្រាប់ជីវិតរបស់នាងមួយទៀត ក្រៅពីការងារសិល្បៈ ទទួលបានជោគជ័យហើយនោះ។
សម្រាប់ទស្សនិកជន នៅក្នុងទីក្រុងភ្នំពេញ ពិសេសអ្នកដែលចូលចិត្ត ដើរលេងកម្សាន្តតាមក្លឹបរាត្រី (Night Life) នោះប្រាកដជាស្គាល់ នូវទឹកដៃចាក់ភ្លេងដ៏អស្ចារ្យ របស់ DJ ស្រី គឺកញ្ញា Vini នេះមិនខាន។
យ៉ាងណាមិញ កញ្ញា Vini ដែលជា DJ ចាក់ភ្លេងដ៏ល្បីរូបនេះ នឹងចូលខ្លួនមកបង្ហាញអាថ៌កំបាំង និងការតស៊ូជំនះគោលដៅ រហូតទទួលបានជោគជ័យ ជាពិសេស ការបង្ហាញមហិច្ឆតា ចង់បន្តសម្រេចគោលដៅទី២ គឺបំណងប្រាថ្នាធ្វើជាមេធាវីរបស់នាង តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV នៅល្ងាចថ្ងៃសៅរ៍នេះ ដោយមានការ Live ផ្ទាល់ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង៧ដល់ម៉ោង៨យប់ ដដែល៕
ប្រភព៖ FreshNews