រស្ស៊ី៖ រថយន្តក្រុង និងរថភ្លើងបុកគ្នាពេញមួយទំហឹង ផ្តាច់ជីវិតមនុស្ស ១៩នាក់ និងរាប់សិបនាក់របួស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រស្ស៊ី៖ រថយន្តក្រុង និងរថភ្លើងបុកគ្នាពេញមួយទំហឹង ផ្តាច់ជីវិតមនុស្ស ១៩នាក់ និងរាប់សិបនាក់របួស

06/10/2017
(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ី នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា មនុស្សយ៉ាងហោច ណាស់ ១៩នាក់បានស្លាប់ និងជាច្រើននាក់ ទៀតបានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្ដក្រុង បុកជាមួយ នឹងរថភ្លើង នៅឯតំបន់ Vladimir ស្ថិតនៅភាគខាងកើត ទីក្រុងម៉ូស្គូ។ នេះបើតាម ការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ នៅក្នុងតំបន់ គ្រោះថ្នាក់នេះ បានកើតឡើង នៅម៉ោងប្រមាណ ៣,៣៩នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) នៅចំពេលរថយន្ដ ក្រុងដឹកអ្នកដំណើរ មួយគ្រឿង បានឆ្លងផ្លូវ នៅពេល ភ្លើងចេញសញ្ញា ពណ៌ក្រហម ពេលកំពុងមានល្បឿនលឿន ជាហេតុធ្វើឱ្យបុក គ្នាពេញមួយទំហឹង នៅលើផ្លូវដែកនៃស្ថានីយ៍រថភ្លើង Pokrov។ ចំណែកឯ អ្នករងរបួសត្រូវ បានគេបញ្ជួន ទៅកាន់ មន្ទីរពេទ្យ ហើយ ក្រុមអ្នកស៊ើប អង្កើតសន្និដ្ឋាន ជាបឋមថា គ្រោះថ្នាក់នេះ អាចបណ្ដាល មកពីការរំលោភ លើបទដ្ឋាន សុវត្ថិភាព៕អត្ថបទដកស្រង់ ទេព វណ្ណះ