យប់ថ្ងៃសែនព្រះខែនៅចិន «អាចម៍ផ្កាយបីដុំបានធ្លាក់ និងផ្ទុះជះពន្លឺពេញផ្ទៃមេឃ» នៅក្នុងខេត្តភាគនិរតី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យប់ថ្ងៃសែនព្រះខែនៅចិន «អាចម៍ផ្កាយបីដុំបានធ្លាក់ និងផ្ទុះជះពន្លឺពេញផ្ទៃមេឃ» នៅក្នុងខេត្តភាគនិរតី!

06/10/2017
(ប៉េកាំង)៖ កាលពីវេលាយប់ថ្ងៃពុធសប្តាហ៍នេះ ប្រជាពលរដ្ឋចិន គឺកំពុងតែគយគន់​មើលព្រះច័ន្ទ​ពេញវង់ ក្នុងឱកាស​នៃការប្រារព្ធពិធី​បុណ្យប្រពៃណី​សែនលោកខែ​របស់ខ្លួន នៅពេល​នោះពួកគេ​ស្រាប់តែបានប្រទះឃើញ «អាចម៍ផ្កាយចំនួន ០៣ដុំ» ផ្ទុះឡើងនៅលើ​ផ្ទៃ​មេឃ យ៉ាងជាក់​ស្តែងតែម្តង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
ដុំបាលភ្លើងអវកាសធំៗ​ខាងលើ បានលេចឡើងនៅលើ​ផ្ទៃមេឃ នៃតំបន់ ហ្សាគ្រីឡា (Shagri-La) ក្នុងខេត្ត យូនណាន (Yunnan) ភាគនិរតីប្រទេសចិន។ សាក្សី​ម្នាក់​បានឲ្យដឹងថា អាចម៍ផ្កាយទាំងនេះ បានជះពន្លឺចែងចាំង​ពាសពេញផ្ទៃមេឃ ក្នុងអំឡុងពេល​ប្រមាណជា ០៥នាទី ហើយបើតាម​សាក្សីម្នាក់ទៀត វត្ថុអវកាសទាំង ០៣ដុំ បានធ្លាក់ទៅក្នុងភូមិតូចមួយ ស្ថិតនៅចម្ងាយ​ប្រហែល ៤០គីឡូម៉ែត្រ ពីតំបន់ Shangri-La។

គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាស​អាមេរិក NASA ក៏បានចេញមុខ​បញ្ជាក់ទទួលស្គាល់ ពីហេតុការណ៍​ផ្ទុះអាចម៍ផ្កាយលើ​ផ្ទៃមេឃ ដែល​កើតមាន​ឡើងនៅក្នុង​​ទីតាំង និងពេលវេលា ដែលសាក្សី​ទាំងនេះ​បានអះអាង នៅក្នុងប្រទេស​ចិនផងដែរ។ បើតាម NASA ឥទ្ធិពលនៃ​ការផ្ទុះនេះ ទំនងជាមាន​អនុភាព ០​.៥៤គីឡូតោន ដែលស្មើទៅនឹង​បរិមាណនៃថាមពល ដែលបញ្ចេញ​ដោយកាបំផ្ទុះ​រំសេវ TNT ទម្ងន់ ​៥៤០តោន៕