គូស្រករទើបរៀបការរួចថ្មីថ្មោង គួរធ្វើសំបុត្រអាពាហ៍ពិពាហ៍ ដែលវាមានសារៈប្រយោជន៍ដល់ស្វាមី ភរិយា សម្រាប់ប្រើប្រាស់តាមផ្លូវច្បាប់។
យោងតាមការណែនាំរបស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ការប្រើប្រាស់សំបុត្រអាពាហ៍ពិពាហ៍ មានប្រយោជន៍ ១២យ៉ាងខាងក្រោមនេះ៖
- ជាប្ដីប្រពន្ធស្របតាមផ្លូវច្បាប់ដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួនឡើយ
- ទ្រព្យសម្បត្តិរួមក្រោយអាពាហ៍ពិពាហ៍ ត្រូវចែកគ្នាស្នើ នៅពេលលែងលះ
- កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នា ពេលមានសំបុត្រអាពាហ៍ពិពាហ៍
- ទទួលមរតកស្របច្បាប់
- ចុះសំបុត្រកំណើត ឬបញ្ជាក់សំបុត្រកំណើតកូន
- ធ្វើប្លង់ដី/ផ្ទះ
- ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ
- ការពារប្រឆាំង នឹងទ្វេពន្ធភាព (ការពារប្រឆាំងការមានប្ដីច្រើន ឬមានប្រពន្ធច្រើន)
- ជួយការពារទ្រព្យសម្បត្តិរួមរបស់ប្ដី/ប្រពន្ធ
- ទទួលអាហារកិច្ចពេលឪពុក ម្ដាយ លែងលះគ្នា
- គ្មានអំពើហិង្សាចំពោះកូន
- ការគាំទ្រដល់កូន ។
ឯកសារតម្រូវ ដើម្បីធ្វើសំបុត្រអាពាហ៍ពិពាហ៍មានដូចជា៖
- ពាក្យសុំរៀបអាពាហ៍ពិពាហ៍
- លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ និង ពោះម៉ាយ
- សេចក្ដីចម្លងសំបុត្រកំណើត
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅរបស់សាមីខ្លួន
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់សាមីខ្លួន (ប្រសិនបើមាន)។
លក្ខខណ្ឌចាំបាច់៖
- នារីជាប្រពន្ធត្រូវមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ
- បុរសជាស្វាមី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
- ត្រូវមានឪពុកម្ដាយទាំងសងខាង ជាសាក្សី ៕