តាកែវ៖ ក្មេងអាយុ ០៩ឆ្នាំម្នាក់ត្រូវបានជនប្រមឹកល្មោភកាមចាប់ម្នាក់ ចាប់យកទៅរំលោភនិងសម្លាប់ចោលគួរឲ្យសង្វេគហេតុការណ៍គួរឲ្យសង្វេគនេះបានកើតឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៥និង៤៥នាទី នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមការឲ្យដឹងពីប៉ូលិសជំនាញស្រុកព្រៃកប្បាសប្រាប់ថា ជនសង្ស័យឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សស្រវឹងខួប រស់នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឆៃ លីកា អាយុ០៩ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានចាប់ក្មេងស្រីយកទៅរំលោភនៅផ្ទះរបស់ខ្លួនខណៈដែលស្រវឹងស្រាជោគជាំ ពេលកំពុងធ្វើសកម្មភាពរំលោភ ក៏ត្រូវបានក្មេង ប្រុសឈ្មោះ សម្បត្តិ ផាន់ណេត អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយឃើញ។
ក្រោយដឹងថា មានគេឃើញហើយជនសង្ស័យឈ្មោះ យ៉េន ធី ក៏បានចាប់ច្របាច់ករ ក្មេងស្រីរងគ្រោះសម្លាប់ចោល រួចយកសពទៅទំលាក់ចោលក្នុងទឹកស្រះ ខាងលិចផ្ទះរបស់ខ្លួននិងបានរត់គេចបាត់ ។
បច្ចុប្បន្នក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យទៅលើក្មេងស្រីរងគ្រោះ រួចមកសមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះពិតជាត្រូវគេរំលោភនិងសម្លាប់ពិតប្រាកដមែន។
និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យក្នុងករណីនេះសមត្ថកិច្ច កំពុងដុតដៃដុតជើងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ (អត្ថបទដោយ ទេព វណ្ណះ)