ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍កូនប្រុស បែកថ្នាំ យកកាំបិតដេញ កាប់ម្តាយរបស់ខ្លួននៅចំនុចផ្ទះលេខ៥២៩ ផ្លូវជាតិលេខ៥ ក្រុមទី១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ នាវេលាម៉ោងជាង៩យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។
បើតាមនគរបាលនៅកន្លែងកើតហេតុបានអោយ ដឹងថា ជនសង្ស័យជាកូនប្រុស ឈ្មោះ មន្នី ច័ន្ទតារា (ហៅញ៉ាញ់) អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ និងស្ត្រីជាម្ដាយឈ្មោះ ជួប ចិន្តា អាយុ៤១ឆ្នាំ មានមុខរបរ ជាកម្មាការនី ស្នាក់នៅចំណុចផ្ទះកើតហេតុខាងលើ ដោយក្នុងហេតុការណ៍នោះ ដកហូតបានកាំបិតប័ងតោចំនួន១ ផ្លែកាំបិតផ្គាក់ចំនួន១ រួមជាមួយឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕ (អត្ថបទដោយ ទេព វណ្ណះ)