Dell ចេញ​លក់​អេក្រង់​វែង​ទំហំ ៤៩អ៊ីញ​ តម្លៃ​ក្បែរ​ ២ពាន់​ដុល្លារ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Dell ចេញ​លក់​អេក្រង់​វែង​ទំហំ ៤៩អ៊ីញ​ តម្លៃ​ក្បែរ​ ២ពាន់​ដុល្លារ​

16/10/2018
(បច្ចេកវិទ្យា)៖ Dell បាន​បង្ហាញ​ចេញ​ Monitor ម៉ូដែល​ UltraSharp U4919DW ដែល​ជា​ Monitor ប្រភេទ Ultra-Wide ​ទំហំ ៤៩ អ៊ីញ​ដំបូង​គេ​​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 4K ជា​មួយ​មាត្រដ្ឋាន​ 32:9។
​ក្រៅ​ពី​​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 4K Monitor នេះ​ក៏​មាន​រាង​កោង​យ៉ាង​ពិសេស​​ មាន​ដង់ស៊ីតេ​រូបភាព​ ១០៩ ភីកសែល/មួយ​អ៊ីញ ជា​មួយ​ Resolution 5120 x 1440 ភីកសែល។ Monitor នេះ​មាន​រន្ធ​ HDMI, រន្ធ Display, រន្ធ USB-C និង​មាន​រន្ធ​ KVM ថែម​ទៀត​ផង។ ជា​មួយ​រន្ធ​ KVM នេះ​អ្នក​អាច​បញ្ជា​ម៉ាស៊ីន​ពីរ​ដោយ​ប្រើ​ប្រាស់​ Keyboard, Mouse និង​ Monitor តែ​មួយ​ប៉ុណ្ណោះ។
​Monitor UltraSharp U4919DW នេះ​នឹង​បញ្ចេញ​លក់​​នៅ​ថ្ងៃ​ទី ២៦ ខែ​តុលា​ ជា​មួយ​តម្លៃ​ ១ ៦៩៩ ដុល្លារ​លើ​ទីផ្សារ​បរទេស ដែល​តម្លៃ​នេះ​ហាក់​ថ្លៃ​បន្តិច​សម្រាប់​ Monitor មួយ​គ្រឿង៕

ចុចអាន៖




ប្រភព៖ The Verge