​ត្រៀម​លុយៗ iPhone XR នឹង​មក​ដល់​ខ្មែរ សប្តាហ៍​ក្រោយ​នេះ​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ត្រៀម​លុយៗ iPhone XR នឹង​មក​ដល់​ខ្មែរ សប្តាហ៍​ក្រោយ​នេះ​ហើយ

16/10/2018
(បច្ចេកវិទ្យា)៖ ស្រប​ពេល​ដែល iPhone XR នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​សុក្រ​​ទី ១៩ ខែ​តុលា ​សប្ដាហ៍​ក្រោយ​នេះ​ ហើយ​ពេល​ដែល​វា​ចេញ​លក់​នៅ​ថ្ងៃ​ទី ២៦ ខែ​តុលា។ នៅ​ថ្ងៃ​ដដែល​នោះ iPhone XR ​ក៏​បើក​ឲ្យ​អតិថិជន​នៅ​ខ្មែរ​​អាច​ បញ្ជា​ទិញ​បាន​ដូច​គ្នា។
iPhone XR ទាំង ៦ ពណ៌
តាម​ការ​ឲ្យ​ដឹង​ពី​ហាង​ធំ​មួយ​ក្នុង​ស្រុក បាន​ឲ្យ​ដឹង​ថា iPhone XR ជា​ម៉ូឌែល​ពណ៌​ចម្រុះ​ដែល Apple បាន​​ប្រកាស​ផ្លូវការ​មាន​ពណ៌​ដល់​ទៅ ៦ ផ្សេង​គ្នា។ ចំពោះ​ថ្ងៃ​​ចេញ​លក់​នៅ​កម្ពុជា​គឺ ២៦ ខែ​តុលា ឆ្នាំ ២០១៨ ជាង​នេះ​ទៀត អ្នក​ក៏​មាន​ជម្រើស​ទិញ​ស្រោម​ថ្លា​​ដែល​ផលិត​ដោយ​ Apple ផ្ទាល់​ផង​ដែរ។

ចំពោះ​តម្លៃ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ តែ​យ៉ាង​ណា​បើ​ធៀប​នឹង​បងៗ​ទាំង​ពីរ​ iPhone Xs និង iPhone Xs MaX គឺ iPhone XR (64GB, 256GB និង 512GB) មាន​តម្លៃ​ទាប​ជាង​បន្តិច​ខ្ទង់ ១០០០ ដុល្លារ​ប៉ុណ្ណោះ៕
iPhone XR ពណ៌ទឹកក្រូចនិងស្រោមថ្លា
iPhone XR ពណ៌ខៀវនិងស្រោមថ្លា
iPhone XR ពណ៌សនិងស្រោមថ្លា