មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ប្ដីប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ប្រពន្ធ ខណៈប្ដីរត់គេចខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ប្ដីប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ប្រពន្ធ ខណៈប្ដីរត់គេចខ្លួន

16/10/2018
កណ្ដាល៖ នគរបាលបានបង្ក្រាបករណីជួញដូរគ្រឿងញៀន១លើកដោយ ឃាត់ខ្លួនប្រពន្ធ ជាមួយថ្នាំញៀន១២កញ្ចប់ ខណៈប្ដីរត់គេចខ្លួន។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅចំណុចភូមិ ព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ចំនួន០២នាក់១ ឈ្មោះ ឡៅ លន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្តីឈ្មោះ អាត សំអន គេចខ្លួន។
២ ឈ្មោះ អាត សំអន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកានីរោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្រពន្ធឈ្មោះ ឡៅ លន ឃាត់ខ្លួន។

វត្ថុតាងចាប់យករួមមាន ទី១ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១២កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ និងតូច ១១កញ្ចប់ ២ឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។

ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ អាត សំអន បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ និងឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន នៅនឹងខ្លួន ។

ដោយមានការចូលរួមពីលោក ក្រុមប្រឹក្សាឃុំរកាខ្ពស់ សមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានឈ្មោះ អាត សំអន បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១១កញ្ចប់តូច កប់ដីក្បែរពាងទឹកជាប់ផ្ទះ រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
ចំណែកឈ្មោះ ឡៅ លន បានគេចខ្លួនបាត់ មុនសមត្ថកិច្ចនគរបាលទៅដល់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អាត សំអន បានសារភាពថា ប្តីរបស់ខ្លួនឈ្មោះ ឡៅ លន បានទៅទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ មិនដឹងតម្លៃប៉ុន្មាន យកមករំលែកលក់ ក្នុង០១កញ្ចប់តូច តម្លៃ ២០,០០០៛ ចំណែកលុយបានពីការលក់គ្រឿងញៀនចាយរួមគ្នា ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕ (អត្តបទព័ត៌មានដោយ ទេព វណ្ណះ)