ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃចន្ទ ខែតុលា ឆ្នាំ២០១៨ នៅក្នុងហាងលក់ភេសជ្ជៈមួយកន្លែង ផ្ទះលេខ២០Eo យីហោ "ឈិន ស៊ិន" ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ៦៣ (វិថីត្រសក់ផ្អែម) ទល់មុខផ្សារទំនើបសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនជាតិចិនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់មិនដឹងថាជនសង្ស័យទាំង២នាក់នោះ តាមជនរងគ្រោះមកពីណានោះទេ គាត់ដឹងត្រឹមតែឃើញជនសង្ស័យ២នាក់ បានចូលទៅក្នុងហាងកើតហេតុខាងលើ ហើយមួយសន្ទុះក្រោយមកក៏ឃើញជនសង្ស័យទាំងនោះ ចេញមកវិញ ដោយប្រញ៉ាប់ប្រញ៉ាល់ឡើងរ៉ឺម៉កកង់បី ជិះចេញទៅបាត់ ដោយសុវត្ថិភាព មិនរំខានដល់កម្លាំងសមត្ថកិច្ចនោះទេ ទើបជនជាតិចិនរងគ្រោះ ស្រែកឆោឡោឡើងថាជាករណី ប្លន់ យកលុយអស់ ចំនួនប្រមាណជាង៣ម៉ឺនដុល្លារ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកកន្លែងកើតហេតុតែម្ដង ។