IPhone Xs/Xs MAX មាន​ចំណុច​ប្រែប្រួល និង​នៅ​ដដែល​អ្វីខ្លះ​? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

IPhone Xs/Xs MAX មាន​ចំណុច​ប្រែប្រួល និង​នៅ​ដដែល​អ្វីខ្លះ​?

13/09/2018
(បច្ចេកវិទ្យា)៖ Apple បាន​ប្រកាស​ចេញ​ជា​ផ្លូវការ នូវ iPhone ស៊េរី​ថ្មី ចំនួន ៣​ម៉ូដែល គឺ iPhone XS, iPhone XS MAX និង iPhone XR ។ ចំពោះ iPhone XS និង XS MAX ត្រូវ​បាន​គេដឹង​ថា ជា​អ្នក​ស្នង​តំណែង iPhone X ដែល​ត្រូវ​បាន​ចេញ​លក់​កាល​ពី​ចុង​ឆ្នាំ​២០១៧ កន្លងទៅ។

ខាងក្រោម​នេះ​ជា​ចំណុច​ខុស​គ្នា​រវាង iPhone XS/XS MAX ពី iPhone X ដែល​អ្នក​គួរ​ដឹង៖

  • ដំណើរការ​ឈីប​លឿន​ជាងមុន៖ iPhone XS/XS MAX បំពាក់​ដោយ​បន្ទះ​ឈីប A12 Bionic ដែល​ផ្ដល់​ល្បឿន​លឿន​ជាង​ឈីប​ A11 Bionic របស់ iPhone X ។ ឈីប A12 Bionic មាន CPU ៦ Core (២ Core ស៊ី​ថ្ម​តិច​ជាង​មុន ៤០% និង ៤ Core ស៊ី​តិច​ជាង​មុន ៥០%)។ ជា​រួម ឈីប A12 Bionic របស់ iPhone XS/XS MAX ដើរ​លឿន​ជា A11 Bionic របស់ iPhone X ក្នុង​អត្រា ៥០%។ ចំណុច​ខ្លាំង​មួយ​ទៀត គឺ A12 Bionic មាន​ម៉ាស៊ីន 8 Core ប្រភេទ Neural ដែល​ដំណើរការ​លឿន​ជាង​មុន ៩ដង ក្នុង​ការ​គាំទ្រ​ដល់​មុខងារ​ឆ្លាតវៃ​ AI និង AR ជាដើម។
  • កាមេរ៉ា៖ កាមេរ៉ា​របស់ iPhone XS/XS MAX អាច​ចាប់​យក​ពន្លឺ​នៅ​ទី​ងងឹត បាន​ប្រសើរ​ជាង iPhone X ប្រហែល ៥០% ជាមួយ​បច្ចេកវិទ្យា Smart HDR ធ្វើឲ្យ​ការ​ចាប់​យក​រូបភាព​កាន់តែ​ងាយស្រួល​ជាង​មុន។
  • អេក្រង់ OLED៖ សម្រាប់ iPhone XS គឺ​មិន​មាន​ការ​ប្រហែល​រូបរាង​ពី iPhone X នោះ​ទេ ដោយ​មាន​អេក្រង់ ៥,៨អ៊ីញ​ដូចគ្នា។ ដោយ​ឡែក iPhone XS MAX គឺ​ត្រូវ​បាន​ពង្រីង​ទំហំ​ពី អេក្រង់ ៥,៨អ៊ីញ មក​ជា ៦,៥អ៊ីញ​។
  • មុខងារ​ស្កេន​មុខ Face ID៖ ជាមួយ​ឈីប A12 មុខងារ Face ID នឹង​ដំណើរការ​លឿន​ជាងមុន ធៀប​ជាមួយ ឈីប ​A11 ។
  • មុខងារ​មិន​ជ្រាប​ទឹក៖ Apple បាន​អះអាង​ថា iPhone XS/XS MAX ត្រូវ​បាន​បំពាក់​មុខងារ​មិន​ជ្រាប​ទឹក IP68 ដែល​អាច​ត្រាំ​ក្នុង​ទឹក បាន​ជម្រៅ ២​ម៉ែត្រ រយៈ​ពេល ៣០​នាទី។ ខុស​ពី iPhone X ដែល​ប្រើប្រាស់ IP67 ដោយ​អាច​ត្រាំ​ក្នុង​ទឹក​បាន​ជម្រៅ ១​ម៉ែត្រ រយៈ​ពេល ៣០​នាទី។
  • កម្លាំង​ថ្ម៖ Apple បាន​អះអាង​ថា iPhone XS អាច​កាន់​ថ្ម​បាន​យូរ​ជាង iPhone X ចំនួន ៣០​នាទី ខណៈ iPhone XS MAX កាន់​ថ្ម​បាន​យូរ​ជាងមុន ៩០​នាទី។
  • អង្គ​ផ្ទុក​ទិន្នន័យ៖ iPhone XS/XS MAX មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ៥១២GB បន្ថែម​លើ​ជម្រើស ៦៤GB និង ២៥៦GB ដែល​ធ្លាប់​មាន​លើ iPhone X ។
  • ពណ៌៖ iPhone XS/XS MAX មាន​ជម្រើស​ពណ៌​មាស បន្ថែម​លើ ពណ៌ ស និង​ខ្មៅ ដែល​ធ្លាប់​មាន​លើ​ iPhone X ។
  • ស៊ីម​កាត៖ បន្ថែម​លើ​ការ​ដាក់​ស៊ីម​កាត​ធម្មតា iPhone XS/XS MAX មាន​បំពាក់ e-SIM ដែល​ជាប់​នៅ​ក្នុង​ទូរសព្ទ​ស្រាប់ (គ្មាន​រូបរាង)។ ដូច្នេះ iPhone ទាំង​ពីរ​ម៉ូដែល​អាច​ប្រើប្រាស់​ស៊ីម២ បាន​ក្នុង​ពេល​តែ​មួយ​។

ចំណុច​ដែល​មិន​ត្រូវ​បាន​ផ្លាស់ប្ដូរ៖

  • ការរចនា និង​ទំហំ៖ iPhone XS មាន​ទំហំ​ប៉ុន​គ្នា​ទៅ​នឹង iPhone X និង​មាន​រូបរាង​ដូចគ្នា។
  • តម្លៃ​ចាប់​ផ្ដើម៖ នៅ​ទីផ្សារ​អាមេរិក iPhone XS មាន​តម្លៃ​ចាប់ផ្ដើម​ស្មើ iPhone X ដែល​ចេញ​កាលពី​ឆ្នាំ​២០១៧ គឺ ៩៩៩ដុល្លារ​អាមេរិក សម្រាប់​អង្គ​ផ្ទុក​ទិន្នន័យ ៦៤GB។
  • មុខងារ​ដទៃ​ទៀត៖ សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ, 3D Touch ជា​ដើម៕
អត្ថបទទាក់ទង៖




ប្រភព៖ The Verge | Economic Times | tomsguide