តើការបង្ហាញទូរស័ព្ទដៃ iPhone ៣ម៉ូឌែលថ្មីៗកប់ស៊េរីមានតម្លៃប៉ុន្មានខ្លះ, iPhones Xr, iPhones Xs, iPhones XS Max តោះទៅមើលតម្លៃទាំងអស់គ្នា! (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តើការបង្ហាញទូរស័ព្ទដៃ iPhone ៣ម៉ូឌែលថ្មីៗកប់ស៊េរីមានតម្លៃប៉ុន្មានខ្លះ, iPhones Xr, iPhones Xs, iPhones XS Max តោះទៅមើលតម្លៃទាំងអស់គ្នា! (មានវីដេអូ)

13/09/2018
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានបញ្ចេញទូរស័ព្ទដៃស្មាតហ្វូន iPhone X ដល់ទៅ៣ម៉ូឌែល ក្នុងនោះរួមមាន iPhones Xr, iPhoneXs និង iPhones XS Max។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងចំណោមស្មាតហ្វូនទាំងនេះគេសង្កេតឃើញថា iPhone XS Max មានតម្លៃថ្លៃជាងគេជាមួយទំហំអេក្រង់៦.៥អ៊ីញ។ ប៉ុន្តែ Apple នៅតែរក្សារាងក្បាលឆក ស្កែនក្រយ៉ៅដៃ និងផ្ទៃមុខឱ្យនៅដដែល ព្រមទាំងអាចកាន់ថ្មបានយូរជាងមុន​។
  • iPhone XS Max មានទំហំអេក្រង់​ ៦.៨អ៊ីញ មានតម្លៃ ១,០៩៩ដុល្លារ
  • ចំណែកឯទូរស័ព្ទ iPhone XS មានទំហំអេក្រង់ ៥.៨អ៊ីញ មានតម្លៃ ៩៩៩ដុល្លារ
  • ខណៈ iPhones Xr ដែលមានទំហំអេក្រង់ ៦.១អ៊ីញគឺ មានតម្លៃ ៧៤៩ដុល្លារ ។
សូមជម្រាបថា iPhone XS Max មានអង្គចងចាំ ៥១២GB និងមានកាមេរ៉ា១២ megapixel នឹងក្លាយជាទូរសព្ទដៃ iPhone ថ្លៃ បំផុតនៅក្នុងពេលបច្ចុប្បន្ន។ ទូរស័ព្ទ iPhone ទាំង៣ម៉ូឌែល មានពណ៌ដូចជា ពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ផ្កាឈូក និងពណ៌ស ហើយវានឹងត្រូវដាក់ឱ្យបញ្ជាទិញនៅថ្ងៃទី១៤ ខែកញ្ញា ក៏ដូចជាដាក់លក់នៅសហរដ្ឋអាមេរិក និងនៅបណ្ដាប្រទេសដទៃ នៅថ្ងៃទី២១ ខែកញ្ញា៕