Apple ប្រកាសបង្ហាញ iPhone ថ្មី​របស់​ខ្លួន ចំនួន​បី​ម៉ូឌែលជា​ផ្លូវ​ការ (iPhone XS, XS Max និង XR) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Apple ប្រកាសបង្ហាញ iPhone ថ្មី​របស់​ខ្លួន ចំនួន​បី​ម៉ូឌែលជា​ផ្លូវ​ការ (iPhone XS, XS Max និង XR)

13/09/2018
(បច្ចេកវិទ្យា)៖ ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រជាច្រើន ពេលនេះបានមកដល់ហើយ ជាមួយនឹងអារម្មណ៍​ រំជើបរំជួលខ្លាំង ដែលមិនសូវជាខុសគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ ទៅលើស្មាតហ្វូនរបស់ ក្រុមហ៊ុន Apple គឺ iPhone ដែលតែងប្រកាសបង្ហាញស៊េរីថ្មី រៀងរាល់ ១ ឆ្នាំម្តង។ សម្រាប់ឆ្នាំ 2018 នេះ Apple ក៏បានណែនាំ iPhone 2 ម៉ូឌែល អោយពិភពលោក បានស្គាល់ផងដែរ ដែលវាគឺជាជំនាន់ បន្ទាប់ពី iPhone X មិនមែនបន្ទាប់ពី iPhone 8/ 8 Plus នោះទេ (iPhone X ឬ iPhone 10 គឺជា iPhone ដែលបង្កើតឡើង សម្រាប់រំលឹកពីខួប 10 ឆ្នាំរបស់ក្រុមហ៊ុន Apple)។ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលទាយថា iPhone 9 នឹងបង្ហាញខ្លួននោះ សូមចូលរួមសោកស្តាយផង សម្រាប់ការភ្នាល់ចាញ់ ព្រោះពេលនេះ Apple បានធ្វើស៊ីអ្នកហើយ ដោយរំលង លេខ 9 ហក់ទៅ លេខ 10 នឹងជាប់កន្ទុយ S និង Max ថែមទៀត។
ជាការពិតណាស់ ឆ្នាំនេះ Apple ពិតជា មានការកែប្រែខ្លះ ទៅលើឈ្មោះ ក្នុងប្រវត្តិសាស្រ្ត iPhone ទៀតហើយ ក្រោយពីលុបបំបាត់ចោល នូវស៊េរី S និង C កាលពីឆ្នាំ 2016 ដោយជំនួសមកវិញ នូវស៊េរីធម្មតា និងស៊េរី Plus។ ក៏ប៉ុន្តែទើបតែបាន 2 ឆ្នាំប៉ុណ្ណោះ គឺបន្ទាប់ពី iPhone 8 និង iPhone 8 Plus និយាយទៅ គឺឆ្នាំ 2018 នេះតែម្តង Apple បានកែរប្រែជាថ្មីម្តងទៀត ដោយបានយក ស៊េរី S និងស៊េរី Max មកប្រើឡើង ដែលអ្នកនឹង ស្វែងយល់ពី លក្ខណៈសម្បត្តិ របស់វាទាំង ៣ នៅខាងក្រោមនេះ។

1.    iPhone XS (iPhone 10S)

ដូចអ្នកទាំងអស់គ្នា ដឹងស្រាប់ហើយថា S គឺជាជំនាន់ដែលបានកែប្រែ អោយកាន់តែប្រសើរ ក្នុងយុទ្ធសាស្រ្តរបស់ Steve Jobs ជាក់ស្តែងដូចជា iPhone 3G & iPhone 3GS ហើយនិង iPhone 4 & iPhone 4S ។ អញ្ចឹងសម្រាប់ iPhone XS នេះ វាត្រូវបាន បំពាក់នូវលក្ខណៈសម្បត្តិ មួយចំនួនដូចខាងក្រោមនេះ៖

  • វាមាន 3 ពណ៌ ដូចជា ពណ៌មាស ទឹកប្រាក់ និងខ្មៅ
  • រូបរាងស្រោបដោយកញ្ចក់ និងមានស៊ុមជាលោហៈ Stainless Steel
  • អេក្រង់ OLED 5.8 អ៊ីញ 2436 x 1125 ភិចសែល (HDR Video Support) លាតដល់ទៅ 81.23% នៃផ្ទៃអេក្រង់


  • Stereo Sound (Wider Stereo Sound)
  • ឈីប A12 Bionic ស៊េរីចុងក្រោយ មាន CPU 6 Core និង GPU 4 Core (លឿនជាងមុន 50%)
  • ទំហំផ្ទុកដល់ទៅ 64GB/ 256GB និង 512GB
  • RAM នៅតែជាអាថ៌កំបាំង
  • Face ID ប្រសើរជាងមុន
  • អាវក្រោះការពារទឹក និងធូលី កម្រិត IP68
  • កាមេរ៉ាភ្លោះខាងក្រោយ ម្ខាងមានទំហំ 12MP ជា Wide-Angle Len និងម្ខាងទៀតមានទំហំ 12MP ដូចគ្នា ជា Telephoto Lenហើយទាំងពីរនេះ មានបំពាក់ស្រាប់ ជាមួយនឹងមុខងារទប់រំញ័រ OIS ផងដែរ។ ចំពោះ Flash Tone ក៏ត្រូវបានសម្រួល អោយជះពន្លឺកាន់តែប្រសើរផងដែរ ដែល Apple ហៅថា Advanced Flicker-detect system! (និយាយទៅកាមេរ៉ាប្រសើរជាងមុនច្រើន)
  • កាមេរ៉ាមុខ មិនទាន់បង្ហាញជាក់លាក់
  • អាចប្រើស៊ីមបាន ២ ហើយ ជាប្រភេទ Nano Sim
  • ថាមពលថ្មទំហំ 2800mAh (អាចសាកឥតខ្សែបាន Qi)

2.    iPhone XS Max (iPhone 10S Max)

បើនិយាយអោយងាយយល់ iPhone XS Max នេះ គឺជាបងប្អូនភ្លោះ និង iPhone XS ដែរ គ្រាន់តែវា មានទំហំធំជាង ហើយ Apple បង្កើតវាឡើង សម្រាប់អ្នកប្រើប្រាស់ ដែលស្រលាញ់ iPhone អេក្រង់ធំហ្នឹងឯង។ ដូចនេះ ទៅលើលក្ខណៈសម្បត្តិ គឺវាដូចគ្នាទាំងអស់ ខុសតែទំហំអេក្រង់តែប៉ុណ្ណោះ ដូចជាខាងក្រោមនេះអញ្ចឹង៖

  • វាមាន 3 ពណ៌ ដូចជា ពណ៌មាស ទឹកប្រាក់ និងខ្មៅ
  • រូបរាងស្រោបដោយកញ្ចក់ និងមានស៊ុមជាលោហៈ Stainless Steel
  • អេក្រង់ OLED 6.5 អ៊ីញ 2688 x 1242 ភិចសែល (HDR Video Support) លាតដល់ទៅ 83.98% នៃផ្ទៃអេក្រង់
  • Stereo Sound (Wider Stereo Sound)
  • ឈីប A12 Bionic ស៊េរីចុងក្រោយ មាន CPU 6 Core និង GPU 4 Core (លឿនជាងមុន 50%)
  • ទំហំផ្ទុកដល់ទៅ 64GB/ 256GB និង 512GB
  • RAM នៅតែជាអាថ៌កំបាំង
  • Face ID ប្រសើរជាងមុន
  • អាវក្រោះការពារទឹក និងធូលី កម្រិត IP68
  • កាមេរ៉ាភ្លោះខាងក្រោយ ម្ខាងមានទំហំ 12MP ជា Wide-Angle Len និងម្ខាងទៀតមានទំហំ 12MP ដូចគ្នា ជា Telephoto Len ហើយទាំងពីរនេះ មានបំពាក់ស្រាប់ ជាមួយនឹងមុខងារទប់រំញ័រ OIS ផងដែរ។ ចំពោះ Flash Tone ក៏ត្រូវបានសម្រួល អោយជះពន្លឺកាន់តែប្រសើរផងដែរ ដែល Apple ហៅថា Advanced Flicker-detect system! (និយាយទៅកាមេរ៉ាប្រសើរជាងមុនច្រើន)
  • កាមេរ៉ាមុខ មិនបង្ហាញជាក់លាក់
  • អាចប្រើស៊ីមបាន ២ ហើយ ជាប្រភេទ Nano Sim
  • ថាមពលថ្មទំហំ 3400mAh (អាចសាកឥតខ្សែបាន Qi)

3.    iPhone XR (iPhone 10R)

វានេះគឺជាស៊េរីថ្មីមួយទៀត ដែល Apple បានបង្កើតឡើង និងបន្ថយលក្ខណៈសម្បត្តិខ្លះ អោយទាបជាង iPhone XS និង XS Max (Budget Phone) តែមិនមែនទាបទាំងអស់ទេ។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិ របស់វា៖

  • វាមាន 3 ពណ៌ ដូចជា ពណ៌មាស ទឹកប្រាក់ និងខ្មៅ
  • រូបរាងស្រោបដោយកញ្ចក់ និងមានស៊ុមជាអាលុយមីញ៉ូម
  • អេក្រង់ LCD 6.1 អ៊ីញ 1792 x 828 ភិចសែល លាតដល់ទៅ 79.24% នៃផ្ទៃអេក្រង់
  • ឈីប A12 Bionic ស៊េរីចុងក្រោយ មាន CPU 6 Core និង GPU 4 Core (លឿនជាងមុន 50%)
  • ទំហំផ្ទុកដល់ទៅ 512GB
  • RAM នៅតែជាអាថ៌កំបាំង
  • Face ID ប្រសើរជាងមុន
  • អាវក្រោះការពារទឹក និងធូលី កម្រិត IP67
  • កាមេរ៉ាខាងក្រោយ មានទំហំ 12MP ជា Wide-Angle Len និងមានបំពាក់ស្រាប់ ជាមួយនឹងមុខងារទប់រំញ័រ OIS ផងដែរ។
  • កាមេរ៉ាមុខ មិនបង្ហាញ
  • អាចប្រើស៊ីមបាន ២ ហើយ ជាប្រភេទ Nano Sim
  • ថាមពលថ្មទំហំ 2700mAh (អាចសាកឥតខ្សែបាន Qi)

សរុបទៅ Apple ឆ្នាំនេះ ពិតជា ធ្វើអោយអ្នកគាំទ្រ ភ្ញាក់ផ្អើលខ្លាំងល្មមដែរ ជាមួយនឹង iPhone ទាំងបីនេះ ក៏ប៉ុន្តែបើមើលអោយស៊ី​ជម្រៅបន្តិច វាហាក់នៅស្ទើដដែល ព្រោះមិនមាន អ្វីដែលអាចហៅថា ថ្មីមុនគេនោះទេ មានតែការកែប្រែ អោយកាន់តែប្រសើរជាងមុន។ ទោះជាយ៉ាងណាក៏ដោយ អត្ថបទនេះ គ្រាន់តែជា ការបង្ហាញពីលក្ខណៈ​ សម្បត្តិត្រួសៗប៉ុណ្ណោះ។ តែកុំភ្លេចបញ្ចេញមតិ យោបល់របស់អ្នកទាំងអស់គ្នា ខាងក្រោមនេះផង ថាតើ យល់យ៉ាងណាដែរ ចំពោះស្មាតហ្វូន ទាំងពីរម៉ូឌែលនេះ?