ចង់ដឹងទេថា iPhone ជំនាន់ថ្មីទាំង ៣ ម៉ូឌែល​នេះ មាន​ជម្រើស​ពណ៌​អ្វី​ខ្លះ? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចង់ដឹងទេថា iPhone ជំនាន់ថ្មីទាំង ៣ ម៉ូឌែល​នេះ មាន​ជម្រើស​ពណ៌​អ្វី​ខ្លះ?

13/09/2018
(បច្ចេកវិទ្យា)៖​ បន្ទាប់ពីក្រុមហ៊ុន Apple ប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី រួចរាល់ចប់សព្វគ្រប់ យើងបានឃើញជាក់ច្បាស់ថា ពិតជាមានវត្តមាន iPhone ចំនួន ៣ ម៉ូឌែល ប្រាកដមែន ដោយចំពោះ ម៉ូឌែលនោះមានដូចជា៖
  • iPhone អេក្រង់ទំហំ ៥.៨ អ៊ីញ មានឈ្មោះហៅថា iPhone XS (ឬ 10S)
  • iPhone អេក្រង់ទំហំ ៦.៥ អ៊ីញ មានឈ្មោះហៅថា iPhone Xs Max (ឬ 10S Max)
  • iPhone អេក្រង់ទំហំ ៦.១ អ៊ីញវិញ គឺមានឈ្មោះហៅជាផ្លូវការថា iPhone XR (ឬ 10R)
ក្នុងនោះ ប្រិយមិត្តអ្នកអាន ប្រហែលជាចង់ដឹងហើយ ថាតើស្មាតហ្វូនទាំង ៣ ស៊េរី ជាជំនាន់ថ្មី ចុងក្រោយ សម្រាប់ឆ្នាំ ២០១៨ មានជម្រើសពណ៌អ្វីខ្លះ?

អញ្ចឹងដើម្បីឱ្យអ្នកទាំងអស់គ្នា បានជ្រាបកាន់តែច្បាស់ យើងនឹងធ្វើការ បង្ហាញដូចខាងក្រោម៖

•    iPhone XS និង iPhone XS Max

ចំពោះទូរស័ព្ទ iPhone ទាំង ២ ម៉ូឌែលនេះ គឺមិនមានពណ៌ខុសពីគ្នាឡើយ ដោយវាមានជម្រើសចំនួន ៣ ពណ៌ដូចគ្នា រួមមាន៖
  • Gold
  • Silver
  • Space Gray
•    iPhone XR

សម្រាប់ iPhone XR មានអេក្រង់ទំហំ ៦.១ អ៊ីញនេះវិញ គឺមានជម្រើសពណ៌ អាចអោយអ្នកជ្រើសរើសដល់ទៅ ៦ ពណ៌ឯណោះ រួមមាន៖
  • White
  • Black
  • Blue
  • Coral
  • Yellow
  • Product Red
ដូច្នោះ សម្រាប់ពណ៌របស់ iPhone ជំនាន់ថ្មី ទាំង ៣ ស៊េរី គឺមានពណ៌ដូចអ្វី ដែលយើងបានបង្ហាញ អ្នកទាំងអស់គ្នា ពីខាងលើនេះអញ្ចឹង។ អាចនិយាយបានថា iPhone XR មានជម្រើសពណ៌ សម្រាប់ជ្រើសរើស រាងច្រើនជាងគេបន្តិចហើយ គឺប្រៀបដូចម៉ូឌែល iPhone 5C ដែរ។ ចុះប្រិយមិត្ត យល់យ៉ាងមិចដែរ ចំពោះពណ៌ទាំងនេះ?