បច្ចេកវិទ្យា​សាក​ថ្ម​ឥតខ្សែខ្លាំង​ចឹង បានគេ​ចង់ប្រើគ្រប់ៗគ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បច្ចេកវិទ្យា​សាក​ថ្ម​ឥតខ្សែខ្លាំង​ចឹង បានគេ​ចង់ប្រើគ្រប់ៗគ្នា

04/09/2018
បច្ចេកវិទ្យា​ភ្ជាប់​ទំនាក់ទំនង​ឥត​ខ្សែ គ្រប់​គ្នា​សុទ្ធ​តែ​ចង់​បាន ត្បិត​តម្លៃ​ថ្លៃ​បន្តិច តែ​នេះ​ជា​ថ្នូរ​នឹង​ភាព​ងាយស្រួល​ក្នុង​ពេល​ប្រើប្រាស់​។
Qi ជា​ប្រភេទ​ស្តង់ដារ​មួយ​ចេញ​ដំបូង​ក្នុង​ឆ្នាំ ២០០៨​ បាន​ក្លាយ​ជា​ស្តង់ដារ​សកល ដែល​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អាច​យក​ប្រើ​ឥត​គិត​ថ្លៃ បញ្ចូល​ក្នុង​ផលិតផល​ខ្លួន អាច​ឲ្យ​ទូរសព្ទ​សាក​ថ្ម​ឥត​ខ្សែ​បាន​។

* ចំណុច​ល្អ​

១. មាន​ត្រឹម​ខ្សែ​មួយ៖ ភ្ជាប់​ពី​រន្ធ​អគ្គិសនី ទៅ​កាន់​ឆ្នាំង​សាក​ដាក់​លើ​តុ ឧបករណ៍​នានា​អាច​បញ្ចូល​ថាមពល​ថ្ម ដោយ​ដាក់​ពី​លើ​ផ្ទៃ​ឆ្នាំង​សាក បាន​ដោយ​ងាយស្រួល​។​
២. ឆ្នាំង​សាក​ឥត​ខ្សែ​ផ្តល់​សុវត្ថិភាព​បាន​ល្អ​ប្រសើរ៖ ដោយ​រក្សា​ការ​ផ្ទៀង​ផ្ទាត់ បើ​មាន​ឧបករណ៍​នៅ​ជិត​ចរន្ត​នឹង​បញ្ចូល ពេល​ថាមពល​ថ្ម​ពេញ ប្រព័ន្ធ​នឹង​បិទ​។
៣. ទាំង Android និង iOS សុទ្ធតែ​ប្រើ​ស្តង់ដារ​តែ​មួយ៖ ឆ្នាំង​មាន​ភាព​គុណភាព​ល្អ​លើ​ទីផ្សារ​មួយ​ចំនួន ប្រហែល​អាច​ប្រើ​សាក​បាន (បើ​ក្រុមហ៊ុន​មាន​បំណង​) រវាង​ទូរសព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ខុសគ្នា​។ ឆ្នាំង​សាក​មួយ​ចំនួន ក៏​អនុញ្ញាត​ឲ្យ​សាក​ថ្ម​ឧបករណ៍​ច្រើន​ក្នុង​ពេល​តែ​មួយ​ផង​ដែរ នេះ​កាន់​តែ​ល្អ​ប្រសើរ ព្រោះ​ភាគច្រើន​យើង​មិនមែន​មាន​ Smart Device តែមួយ​នោះ​ទេ​។

* ចំណុច​មិន​ល្អ​

១. ត្បិត​ឆ្នាំង​សាក​ឥត​គិត​ថ្លៃ មាន​បង្ហាញ​មុខ​មាត់​ច្រើន​ ប៉ុន្តែ​បច្ចេកវិទ្យា​មួយ​នេះ​ហាក់​នៅ​ថ្លៃ បើ​ប្រៀប​នឹង​ឆ្នាំង​សាក​ប្រើ​ខ្សែ​។
២. ចំណែក​ការ​ប្រើប្រាស់​ស្តាប់​ទៅ​មាន​លក្ខណៈ​ងាយស្រួល ប៉ុន្តែ​ពេល​សាក ត្រូវ​ដាក់​ទីតាំង​ឧបករណ៍​ឲ្យ​ស្រប​តាម​លក្ខណៈ​របស់​ឆ្នាំង​សាក​៕



អានអត្ថបទ៖




ប្រភព៖ guidingtech