ដឹង​ថ្ងៃ​ដាក់​បង្ហាញ iPhone ជំនាន់​ថ្មី​ជា​ផ្លូវការ​ហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដឹង​ថ្ងៃ​ដាក់​បង្ហាញ iPhone ជំនាន់​ថ្មី​ជា​ផ្លូវការ​ហើយ!

04/09/2018
សមាជិក iPhone ថ្មី​របស់​ក្រុមហ៊ុន Apple នឹង​​ត្រូវ​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​ខាង​មុខ។ ព្រឹត្តិការណ៍​ដាក់​បង្ហាញ​នេះ នឹង​ធ្វើ​ឡើង​នៅ​មហោស្រព Steve Jobs ក្នុង​ទីក្រុង Cupertino រដ្ឋ California។
បើ​តាម​ព័ត៌មាន​ចចាមអារ៉ាម​កន្លង​មក iPhone ថ្មី​នឹង​មាន​ចំនួន ៣​ម៉ូឌែល​ផ្សេង​គ្នា​គឺ​ទំហំ ៥,៨​អ៊ីញ ៦,១​អ៊ីញ និង ៦,៥​អ៊ីញ។ មួយ​នៅ​ក្នុង​ចំណោម​នោះ នឹង​មាន​តម្លៃ​ថោក​ជាង​គេ ព្រោះ​វា​អាច​បញ្ចេញ​រូបភាព​ត្រឹម​កម្រិត 1792 x 828p ប៉ុណ្ណោះ។

បើ​តាម​វេបសាយ Forbes បាន​ឲ្យដឹង​ថា ម៉ូដែល ដែល​មាន​កម្រិត​ក្រោម Full HD នេះ អាច​មាន​តម្លៃ​ចន្លោះ​ពី ៦០០​ដុល្លារ ទៅ ​៧០០ ដុល្លារ​អាមេរិក (បរទេស) ប៉ុណ្ណោះ ដោយ​បំពាក់ RAM ទំហំ 3GB​ កាមេរ៉ា​ក្រោយ​១គ្រាប់ និង​មាន​អេក្រង់​ប្រភេទ LCD រួមជាមួយ​កម្លាំង​ថ្ម 2600 ទៅ 2700 mAh ៕


ប្រភព៖ GSMarena