ដឹង​កាល​បរិច្ឆេទ​បង្ហាញ​ខ្លួន Vivo X23 បំពាក់ RAM 8GB អង្គ​ផ្ទុក 128GB - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដឹង​កាល​បរិច្ឆេទ​បង្ហាញ​ខ្លួន Vivo X23 បំពាក់ RAM 8GB អង្គ​ផ្ទុក 128GB

04/09/2018
Vivo បាន​បញ្ជាក់​ជា​សាធារណៈ​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ក្រោយ X23 នឹង​ចេញ​ផ្សាយ​នា​ថ្ងៃ​ទី ៦ ​កញ្ញា ពោល​គឺ​មុន​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រុមហ៊ុន​ប្រទេស​ចិន​បាន​ផ្ញើ​ចេញ​សំបុត្រ​អញ្ជើញ​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ធំៗ​ដូច​ជា Zealer China ឲ្យ​បាន​ដឹង។
តាម​ការ​រំពឹង​ទុក X23 សេរ៊ី​ឆ្នាំ ២០១៨ នេះ នឹង​បំពាក់​អេក្រង់​ទំហំ ៦,២៤ អ៊ីញ ប្រភេទ Super AMOLED មាន​ស្នាម​ឆក​កណ្តាល​រាង​តូច​ជាង​មុន​ជា​ចន្លោះ​សម្រាប់​កាមេរ៉ា Selfie ដោយ​មាន​កម្រិត​បង្ហាញ FullHD+ ( ២ ៣៤០ x ១ ០៨០ ភីកសែល) មាត្រដ្ឋាន ១៩,៥:៩។ លាយ​ឡំ​ឈីប​ធុន​កណ្តាល Snapdragon 670 ក្រោម​ដំណើរការ​ RAM ធំ​ទំហំ 8GB និង​អង្គ​ផ្ទុក​ល្មម​ប្រើ 128GB ខណៈ​ពិន្ទុ​ពី AnTuTu ទទួល​បាន ១៥៧ ២៧១ ពិន្ទុ។
ចំពោះ​ខ្នង​ក្រោយ​បំពាក់​កាមេរ៉ា​ភ្លោះ​ទំហំ 12MP (SONY IMX363) + 13MP និង​ខាង​មុខ 12MP បន្ថែម​ថាមពល​ថ្ម ៣ ៤០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង ២២,៥ វ៉ាត់ បញ្ចប់​ដោយ​ប្រព័ន្ធ​ Android 8.1 Oreo ផ្សំ​ផ្ទៃ​កម្មវិធី FunTouch OS 4.5។
ទន្ទឹម​នឹង​ថ្ងៃ​តែ​មួយ Vivo ក៏​នឹង​ដាក់​បង្ហាញ V11 Pro ក្នុង​ប្រទេស​ឥណ្ឌា​ដូច​គ្នា ដោយ​ចចាមអារ៉ាម​កន្លង​ទៅ​មាន​បំពាក់​អេក្រង់ ៦,៤ អ៊ីញ កម្រិត FHD+ មាត្រដ្ឋាន ១៩,៥:៩ បន្សំ​ឈីប Snapdragon 660 មាន RAM 6GB/64GB ROM ខណៈ​កាមេរ៉ា​ក្រោយ 12+5MP និង​ខាង​មុខ 25MP៕



ប្រភព៖ gizmochina