ក្បាលពោះធំ ជាឧបសគ្គនៃការបិទបាំងសម្រស់ ដែលភាគច្រើនមនុស្សមិនចង់បានទេ។ បើចំពោះស្ត្រីវិញ តែងតែមិនសប្បាយចិត្ត នៅពេលមានក្បាលពោះធំ។ ដើម្បីទប់ទល់នឹងបញ្ហានេះស្ត្រីខ្លះ បានព្យាយាមតមចំណី អាហារ ឬកាត់បន្ថយការញ៉ាំតែម្ដង ដើម្បីកុំឲ្យធាត់ ប៉ុន្តែភ្លេចគិតពីទម្លាប់ ៤នេះ ដែលនាំឲ្យក្បាលពោះដុះធំ។
១. ការផឹកភេសជ្ជ:
ភេសជ្ជ:ដែលមានជាតិហ្គាសច្រើន ដូចជាទឹកក្រូច នឹងធ្វើឲ្យអ្នកងាយឡើងទម្ងន់ដោយមិនដឹងខ្លួន។ ដូចនេះ ចំពោះអ្នកដែលចូលចិត្តញ៉ាំទឹកក្រូច គួរតែប្រយ័ត្ន។ ជាតិហ្គាស ដែលមាននៅក្នុងភេសជ្ជៈ នឹងធ្វើឲ្យរាងរបស់អ្នកកាន់តែខូចទៅ ដោយមិនដឹងខ្លួន។
២. ញ៉ាំអាហារច្រើនពេកហួស
គ្រាន់តែគិតក៏តឹងពោះបាត់ទៅហើយ ព្រោះនៅពេលដែលយើងញ៉ាំអាហារក្នុងបរិមាណច្រើនក្នុង១ដងៗនោះវានឹងធ្វើឲ្យយើងហល់ តឹងពោះ ពិបាកក្នុងខ្លួន។ បើអ្នកបរិភោគដោយមិនកំណត់ឲ្យបានល្អ ដោយចេះតែដាក់ចូលតាមឃ្លានរហូត នោះអ្នកនឹងមិនអាចរក្សាក្បាលពោះដ៏ស្អាតរបស់អ្នកបានឡើយ។
៣. អាហារពេលល្ងាចយប់ពេក
កើតមានច្រើនចំពោះអ្នកធ្វើការឆ្ងាយពីផ្ទះ ហើយរវល់ទម្រាំទៅដល់ផ្ទះ ធ្វើបាយទឹករួច គឺយប់បាត់ទៅហើយ។ទម្លាប់ញ៉ាំអាហារដល់យប់ជ្រៅ ជួនកាលម៉ោង ៩ ឬ១០យប់នេះ ធ្វើឲ្យការរំលាយអាហារមិនបានល្អទេ។ ដូចនេះ នៅពេលដែលអាហារផ្ទុកច្រើនក្នុងក្រពះ អ្នកនឹងជួបផលវិបាកធំមួយ គឺឡើងទម្ងន់ ដោយមានរាងក្បាលពោះដូចជាមនុស្សមានផ្ទៃពោះ ៤ ឬ៥ខែ ប៉ុន្តែគ្មានថ្ងៃស្រកវិញទេ បើយើងនៅតែបន្តទម្លាប់ចាស់។
៤. ការគេងមិនគ្រប់គ្រាន់
ការនៅរហូតដល់យប់ជ្រៅខ្លាំងពេករាល់ថ្ងៃ ក៏ជាមូលហេតុ ដែលអាចធ្វើឲ្យអ្នកមានក្បាលពោះធំ និងមានសុខភាពចុះខ្សោយ។ ដូចនេះយល់ល្អ អ្នកគួរ តែចូលគេងពីព្រលប់ ហើយក្រោកពីព្រលឹម។ ក្នុង១យប់ អ្នកគួរតែគេងឲ្យបានគ្រប់ម៉ោង ចន្លោះពី ៧ ឬ៨ម៉ោង ទើបអ្នកអាចការពាររាងដ៏ស្អាតរបស់អ្នកដោយមិនងាយរីកមាឌ និងមានក្បាលពោះធំ កំប៉េងកំប៉ោងឡើយ៕
ចុចអាន៖ អាហារដែលអ្នកមានផ្ទៃពោះគួរញ៉ាំ ដើម្បីឲ្យកូនកើតមកមានស្បែកសបែបស៊ីជម្ពូ
ប្រភព៖ Health.com.kh
