ក្រៅពីចាប់ឆ្នោតរើសពូលពានទ្វីបអឺរ៉ុប UEFA Champions League នៅអង់គ្លេសឯណោះវិញក៏មានការចាប់ឆ្នោតរើសគូប្រកួតនៅជុំទីបីដូចគ្នា។
ក្នុងចំណោម១៦គូដែលចាប់ឆ្នោតរួច ឃើញថាគូតានតឹងជាងគេគឺ Liverpool ត្រូវបើកកីឡដ្ឋាន Anfield របស់ខ្លួនស្វាគមន៍តោខៀវ Chelsea ដែលជាជើងឯក FA Cup។ ក្រុមការពារតំណែងជើងឯក Manchester City ធ្វើដំណើរទៅទឹកដីក្រុមលីគលំដាប់ទីពីរ Oxford United។
Arsenal ជាក្រុមរងជើងឯកនោះទៅប៉ះ Brentford ដែលស្ថិតនៅទីក្រុងឡុងជាមួយគ្នា ស្របពេល Tottenham នឹងបើកទ្វារផ្ទះទទួលភ្ញៀវ Watford។ ការប្រកួតជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែកញ្ញាតទៅ៕
លទ្ធផលចាប់ឆ្នោតទាំងអស់
ប្រភព៖ theguardian
