ធ្លាក់យន្តហោះស៊ីវិល​នៅមូលដ្ឋានទ័ព​សហរដ្ឋអាមេរិក បណ្តាល​ឲ្យមនុស្ស​០៤នាក់ស្លាប់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្លាក់យន្តហោះស៊ីវិល​នៅមូលដ្ឋានទ័ព​សហរដ្ឋអាមេរិក បណ្តាល​ឲ្យមនុស្ស​០៤នាក់ស្លាប់!

31/08/2018
(វ៉ាស៊ីនតោន)៖ យន្តហោះស៊ីវិល​ខ្នាតតូចមួយគ្រឿង បានធ្លាក់​នៅមូលដ្ឋានទ័ពអាកាស អេគ្លីន (Eglin) ក្នុងរដ្ឋផ្លូរីដារបស់​សហរដ្ឋអាមេរិក ដោយ​មនុស្ស​​ចំនួន ០៤នាក់ ជិះនៅលើនោះ បានបាត់​បង់ជីវិតទាំងអស់។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
យន្តហោះធុន​ស្រាល ប៊ីចក្រាហ្វ (Beechcraft B60) បានធ្លាក់​​ចំកន្លែង​​គ្មានមនុស្ស នៅចម្ងាយប៉ុន្មាន​គីឡូម៉ែត្រ ពីផ្លូវរត់ហោះឡើង-ចុះ នៃ​បន្ទាយ​ទ័ព​​អាកាសខាងលើ ដោយយន្តហោះ​ដែលធ្លាក់នោះ​ត្រូវគេរកឃើញ នៅក្នុងតំបន់មាន​ព្រៃហ៊ុមព័ទ្ធជុំវិញ។ អាជ្ញាធរអាកាសចរណ៍​​ស៊ីវិល​អាមេរិក​បានឲ្យដឹងថា យន្តហោះ​ខាងលើ​បានធ្លាក់ នៅអំឡុងពេល​សំដៅឆ្ពោះទៅចុះចត​ ​នៅព្រលានយន្តហោះ ឌែស្ទីន (Destin) ដែលស្ថិត​នៅ​ក្បែរ​មូលដ្ឋានយោធា អេគ្លីន (Eglin)។
ជាមួយគ្នានេះ អាជ្ញាធរអាមេរិក​បានឲ្យដឹងថា ការស៊ើបអង្កេត​កំពុងប្រព្រឹត្តទៅ ហើយពួកគេមិន​ទាន់កំណត់​អត្តសញ្ញាណ​ នៃជនរងគ្រោះ​​ទាំង ០៤នាក់ ដែលចេញ​ដំណើរមកពីភាគរដ្ឋ​ភាគកណ្តាល អូហៃយ៉ូ (Ohio) បាននៅឡើយទេ៕