សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយស្នើសុំព្រះមហាក្សត្រ ដោះដូរមន្ត្រីនគរបាលជាន់ខ្ពស់ថ្នាក់អគ្គនាយក៣រូប - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយស្នើសុំព្រះមហាក្សត្រ ដោះដូរមន្ត្រីនគរបាលជាន់ខ្ពស់ថ្នាក់អគ្គនាយក៣រូប

31/08/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហានេះ បានទូលថ្វាយស្នើសុំព្រះមហាក្សត្រ ដោះដូរមន្ត្រីនគរបាលជាន់ខ្ពស់៣រូប ជាអគ្គនាយកអន្តោប្រវេសន៍, អគ្គនាយកអត្តសញ្ញាណកម្ម និងអគ្គនាយកភស្តុភារ និងហរិញ្ញវត្ថុ។ នេះបើយោងតាមលិខិតទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន VOB News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ។

មន្ត្រីជាន់ខ្ពស់ទាំង៣នោះរួមមាន៖
១៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
២៖ នាយឧត្តមសេនីយ៍ កង សុខន ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
៣៖ លោក សេង យូអ៊ាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ អគ្គនាយករង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ៕