ដូណាល់ ត្រាំ ជំទាស់ការដំឡើងប្រាក់ខែជូនមន្ត្រីរដ្ឋាភិបាល ជាការ​បង្កឲ្យបក្សទាំងពីរ​ឈ្លោះគ្នាយ៉ាង​តានតឹង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដូណាល់ ត្រាំ ជំទាស់ការដំឡើងប្រាក់ខែជូនមន្ត្រីរដ្ឋាភិបាល ជាការ​បង្កឲ្យបក្សទាំងពីរ​ឈ្លោះគ្នាយ៉ាង​តានតឹង!

31/08/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្ដែង​ការជំទាស់ទៅនឹងការដំឡើង​ប្រាក់ខែដល់បុគ្គលិក​សហព័ន្ធ ខណៈការជំទាស់​នេះកំពុងបង្កឱ្យមានការតឹង​សសៃកដាក់គ្នា​ រវាងគណបក្ស​សាធារណរដ្ឋ និងគណបក្ស​ប្រជាធិបតេយ្យ។ នេះបើ​តាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មានចិន​ ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងលិខិត​មួយផ្ញើជូនប្រធានសភា​អាមេរិក​លោក ផូល រីយ៉ាន (Paul Ryan) នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ​លោក ដូណាល់ ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំបានកំណត់​វាសម្រាប់​ឆ្នាំ២០១៩ នោះគឺការប​ង្កើន​ការចំណាយនៅក្នុង​ស្រុក និងការបង្កើនការ​ចំណាយនៅក្រៅ ប្រទេសនឹង​ត្រូវដាក់នៅ​កម្រិតសូន្យ ពោលគឺគ្មានការ​ដំឡើងអ្វីទាំង​អស់»។

គួរជម្រាបថា បើតាម​លោក ដូណាល់ ត្រាំ ផែនការបង្កើន​ការចំណាយនៅក្នុងប្រទេស ២៥.៧ភាគរយ និងការចំណាយ​នៅក្រៅ​ប្រទេស ២.១ភាគរយ មិនអាចត្រូវបានគាំទ្រ​ដោយកញ្ចប់ថវិកា​សហព័ន្ធនោះទេ ខណៈគ្រាន់តែ​ការបង្កើនការចំណាយ​នៅក្នុង ស្រុកមាន​ចំនួន ២៥ពាន់លានដុល្លារ​ទៅហើយ៕