ប្រធានាធិបតីស្រីលង្កា ផ្ញើលិខិតអបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន សម្រាប់បន្ដតំណែងជានាយករដ្ឋមន្ដ្រី ក្រោយឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីស្រីលង្កា ផ្ញើលិខិតអបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន សម្រាប់បន្ដតំណែងជានាយករដ្ឋមន្ដ្រី ក្រោយឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨

31/08/2018
(ភ្នំពេញ)៖ ប្រធានាធិបតីស្រីលង្ហា លោក ម៉ៃស្រ៊ីប៉ាឡា ស៊ីរីសេនា បានផ្ញើលិខិតអបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានបន្តតំណែងជានាយករដ្ឋមន្ដ្រី នៃកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតជាតិអាណត្តិទី៦ ដោយជោគជ័យកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
លិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មានVOB News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ប្រធានាធិបតីស្រីលង្ហា បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមឲ្យរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្ហា ខ្ញុំមានសេចក្ដីសោមនស្សរីករាយក្រៃលែង សូមសម្ដែងនូវការអបអរសាទរដ៏ស្មោះអស់ពីដួងចិត្តរបស់ខ្ញុំ ចំពោះសម្ដេច ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការបោះឆ្នោតជាតិនាពេល​ថ្មីៗនេះ»
ប្រធានាធិបតីស្រីលង្ហា បានបង្ហាញជំនឿជឿជាក់ថា ក្រោមការគ្រប់គ្រងរបស់សម្ដេចតេជោ ហ៊ុន សែន ចំណងទាក់ទងរវាងស្រីលង្ហា និងប្រទេសកម្ពុជា ដែលបានរីកលូតលាស់ដោយ ការតភ្ជាប់វប្បធម៌រួមគ្នា នឹងត្រូវបានពង្រឹងបន្ថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមក នៃប្រជាជនប្រទេសទាំងពីរ។
សូមរំលឹកថា កម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រកបដោយភាពជោគជ័យ តម្លាភាព និងយុត្តិធម៌ ដោយមានអ្នកទៅចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលុបរហូតដល់ជាង៨៣ភាគរយ ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃដំណើរ​លទ្ធិប្រជាធិបតេយ្យ៕