អ៊ីស្រាអែល​អះអាងថា មីស៊ីលថ្មីដែលខ្លួន​ត្រៀមផលិត «អាចកម្ទេច​សត្រូវទាំងអស់ នៅគ្រប់ទីតាំងក្នុង​តំបន់​មជ្ឈិមបូព៌ា» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ៊ីស្រាអែល​អះអាងថា មីស៊ីលថ្មីដែលខ្លួន​ត្រៀមផលិត «អាចកម្ទេច​សត្រូវទាំងអស់ នៅគ្រប់ទីតាំងក្នុង​តំបន់​មជ្ឈិមបូព៌ា»

31/08/2018
(អ៊ីស្រាអែល)៖ ក្រសួងការពារជាតិ​អ៊ីស្រាអែល និងក្រុមហ៊ុនផលិត​អាវុធនៅក្នុង​ស្រុកមួយ​បានចុះហត្ថលេខា​ មានតម្លៃរាប់លាន​ដុល្លារ​ក្នុងការអភិវឌ្ឍ និងផលិតមីស៊ីល​រយៈចំងាយឆ្ងាយ​ថ្មីមួយ ដែលមានបាញ់​កម្ទេចគោលដៅសត្រូវ​ទាំងអស់ នៅក្នុងតំបន់​មជ្ឈិមបូព៌ា។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
ជាមួយគ្នានោះ​ដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយ​អ៊ីស្រាអែល ការប្រកាសពី​គំរោងផលិត​មីស៊ីលនេះ ធ្វើឡើងដោយ​រដ្ឋមន្ត្រី​ការពារជាតិ អ៊ីស្រាអែល លោក អេវីកដ័រ ឡៃប៊ឺមែន (Avigdor Lieberman)។ លោក Lieberman បានលើកឡើង​នៅក្នុងអត្ថបទមួយ​ ចុះផ្សាយនៅក្នុង​សប្ដាហ៍នេះ យ៉ាងដូច្នេះថា «យើងនឹងអភិវឌ្ឍន៍ ​ហើយ​ផលិតមីស៊ីលរយៈចំងាយឆ្ងាយ​ថ្មីមួយ ដ៏មានឥទ្ធិពល​បំផុត​ដែលអាចឱ្យយើង​បាញ់កម្ទេច​គោលដៅ សត្រូវមិនថា​នៅទីណានោះទេ​នៅក្នុងតំបន់​មជ្ឈិមបូព៌ា»។
គួរជម្រាបថា ព័ត៌មានលម្អិត​ពីគំរោងផលិតមីស៊ីល​ថ្មីរបស់យោធាអ៊ីស្រាអែល មិនត្រូវគេបញ្ជាក់​លម្អិតអ្វីនោះទេ ដោយគ្រាន់តែមានការបង្ហាញឲ្យដឹងថា ក្រុមហ៊ុនឧស្សាហកម្មអាវុធ​រដ្ឋអ៊ីស្រាអែល (IMI) បានទទួលកិច្ច​សន្យាពី​រដ្ឋាភិបាល ដើម្បីផលិតមីស៊ីល​ទៅតាមការចង់​បាននេះ៕