ជាធម្មតា ពណ៌សម្បុរសឬខ្មៅ គឺបណ្ដាលមកពីហ្សែនរបស់ឪពុកម្ដាយ។ ពណ៌សម្បុរកូននឹងកាត់ទៅ តាមនោះដែរ។ ប៉ុន្តែដើម្បីបន្ថែមពីលើកត្តា ហ្សែន នេះ ស្ត្រីមានផ្ទៃពោះគួរញ៉ាំអាហារទាំង ៤មុខនេះ ដើម្បីជួយជំរុញឲ្យកូនកើតមកមានពណ៌សម្បុរសស្អាត ពណ៌ស៊ីជម្ពូ៖
១. ផ្លែឈើដែលផ្ទុកវីតាមីន Cច្រើន
អ្នកម្ដាយគួរញ៉ាំផ្លែឈើដែលមានផ្ទុកជាតិវីតាមីន C ច្រើនដូចជា ក្រូច ក្រូចឆ្មារ ប៉េងប៉ោះ ផ្លែប៉ោម និងក្រូចខ្វិច។ ជាពិសេសអ្នកមានផ្ទៃពោះដែលឧស្សាហ៍ខ្វះឈាម ញ៉ាំផ្លែប៉ោមមួយផ្លែរាងរាល់ថ្ងៃ និងជួយបង្កើនគ្រាប់ឈាម និងថែមទាំងជួយដល់ស្បែកឲ្យភ្លឺថ្លាផងដែរ។
២. ផឹកទឹកដូងមួយផ្លែរាល់ថ្ងៃ
ទឹកដូងផ្ទុកដោយវីតាមីន A,E,និង C ដែលជួយបំប៉នស្បែកទារកឲ្យសភ្លឺ ទន់រលោង ពេលកើតមកបាន។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយពង្រឹងប្រព័ន្ធភាពខ្សោយរបស់អ្នកម្ដាយ និងបំពេញជាតិអំបិលចាំបាច់ទៅក្នុងរាងកាយ។
៣. ផ្លែប៊ឺ
ផ្លែប៊ឺត្រូវបានរកឃើញថា មានវីតាមីន Omega-3 ខ្ពស់ និងផ្ទុកដោយសារជាតិខ្លាញ់ដែលល្អដែល សារពាង្គកាយត្រូវការ។ ម៉្យាងទៀតផ្លែប៊ឺសំបូរទៅដោយ វីតាមីន Aនិង Eដែលសំខាន់ក្នុងការផលិតខូឡាជេនក្នុងរាងកាយ។ ដូច្នេះអ្នកម្តាយគួរញ៉ាំ ផ្លែនេះ ៣ខែមុនសម្រាល ដើម្បីឲ្យកូនកើតមកសាច់សស្អាត។
៤. ទឹកទំពាំងបាយជូរស្រស់
ទឹកទំពាំងបាយជូរស្រស់សំបូរវីតាមីនAHA ដែលជួយបំប៉នសម្បុរស្បែកកូនឲ្យសតាំងពីនៅក្នុងពោះ។ ម្ដាយគួញ៉ាំ ទឹកទំពាំងបាយជូរស្រស់នេះចាប់ពីពពោះ ៣០មីលីលីត្រ មួយថ្ងៃ ២កែវ ព្រឹកម្ដងល្ងាចម្តងដើម្បីឲ្យបានកូនមកសស្អាតដូចសំឡី៕
ប្រភព៖ bestie
