រដ្ឋាភិបាលស៊ីរី ទាត់ចោលព័ត៌មានដែលថា មូលដ្ឋានទ័ពនៅក្រុងដាម៉ាស់ រងការវាយប្រហារពីអ៊ីស្រាអែល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋាភិបាលស៊ីរី ទាត់ចោលព័ត៌មានដែលថា មូលដ្ឋានទ័ពនៅក្រុងដាម៉ាស់ រងការវាយប្រហារពីអ៊ីស្រាអែល

02/09/2018
(ដាម៉ាស់)៖ ​កងទ័ពរដ្ឋាភិបាលស៊ីរី បានចេញមុខទាត់ចោលសេចក្តីរាយការណ៍ព័ត៌មាន ដែលថាអ៊ីស្រាអែលបានបើកការវាយ​ប្រហារ​ដោយមីស៊ីលមកលើបន្ទាយទ័ពអាកាសមួយកន្លែងរបស់ខ្លួន នៅភាគខាងលិច​​រដ្ឋធានីដាម៉ាស់ ដោយបញ្ជាក់ថា បញ្ហាចរន្តអគ្គិសនី​ទៅ​​វិញទេ ដែល​បាន​បង្កឲ្យមានហេតុការណ៍ផ្ទុះនៅឃ្លាំងស្តុកអាវុធមួយកន្លែង ក្បែរមូលដ្ឋានយោធានោះ។ នេះបើតាមការដកស្រង់​ការ​ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ឆ្នាំ២០១៨។
ការចេញសេចក្តីថ្លែងការណ៍ខាងលើ ពីសំណាក់យោធាប្រទេសស៊ីរី បានកើតមានឡើង បន្ទាប់ពី​​សំឡេងផ្ទុះយ៉ាងកក្រើកចំនួន​ពីរ​លើក​​ ត្រូវគេលឺនៅឯ​បន្ទាយ​ទ័ពអាកាស Mazzeh ក្នុងតំបន់ Mazzeh ភាគខាងលិច​ទីក្រុងដាម៉ាស់ ដោយសំឡេងនៃហេតុការណ៍​នោះ ​ត្រូវ​គេ​ អះអាងថា បាន​លាន់សូរខ្ទរពេញរដ្ឋធានីស៊ីរីទាំងមូលតែម្តង។

គួរជម្រាបថា កាលពីប្រមាណជាមួយម៉ោង មុនការបញ្ជាក់ពី​យោធាស៊ីរី បណ្តាញសារព័ត៌មានក្នុងស្រុក នៃប្រទេសមជ្ឈិមបូព៌ាមួយនេះ បានចេញសេចក្តីរាយការណ៍ថា ​ហេតុការណ៍ផ្ទុះប៉ុន្មានលើកនោះ គឺបានបណ្តាលមកពីការបាញ់មីស៊ីល របស់អ៊ីស្រាអែល ទៅ​លើ​មូល​ដ្ឋាន​យោធា Mazzeh ដែលធ្លាប់រងការវាយប្រហារ​ពីមុនមកពីប្រទេសអ៊ីស្រាអែល៕