ថៃ ដោះដូរមេបញ្ជាការថ្មីនៃកងកម្លាំងប្រដាប់អាវុធ មុនការបោះឆ្នោតនៅឆ្នាំក្រោយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ថៃ ដោះដូរមេបញ្ជាការថ្មីនៃកងកម្លាំងប្រដាប់អាវុធ មុនការបោះឆ្នោតនៅឆ្នាំក្រោយ

02/09/2018
(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានសម្រេចព្រះទ័យយល់ព្រមចំពោះការតែងតាំង​មេបញ្ជាការថ្មី​នៅក្នុងជួរ​​កងកម្លាំងប្រដាប់អាវុធ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី០២​ ខែកញ្ញា ឆ្នាំ២០១៨។
លោក Apirat Kongsompong ដែលជាមេបញ្ជាការរងកងទ័ពជើងគោកថៃ នឹងឡើងជា​មេបញ្ជាការថ្មី​ ហើយនឹងបន្តរក្សាតួនាទីជា​លេខា​ធិការនៃ​ក្រុមប្រឹក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ NCPO ព្រមទាំងជាមេបញ្ជាការនៃកងកម្លាំងរក្សាសន្តិភាពរបស់ស្ថាប័ននេះដដែល។ រីឯ​​​លោក Pornpipat Benyasri ដែលអគ្គសេនាធិការ​នៅ​ទីបញ្ជាការដ្ឋានកងកម្លាំងប្រដាប់អាវុធថៃ នឹងក្លាយជាមេបញ្ជាការនៅទីនោះ។ ចំណែក លោក Adm Luechai ដែលជាមេបញ្ជាការរង​ទ័ពជើងទឹកថៃ នឹងឡើងតំណែងជាមេបញ្ជាការ ខណៈនៅ​ក្នុង​ជួរទ័ពអាកាសថៃ​​វិញ​លោក Chaiyapruk Ditsayasarin ដែល​ជាជំនួយការមេបញ្ជាការ ត្រូវបានដំឡើងតំណែងមេបញ្ជាការ។

គួរជម្រាបថា បើតាមការបញ្ជាក់ពីនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា មេបញ្ជាការកងទ័ពថ្មីទាំងនេះនៃកងកម្លាំងប្រដាប់អាវុធ នឹង​​ស្បថចូលកាន់តំណែងជាផ្លូវការ នៅក្រោយថ្ងៃទី០១ ខែតុលា ហើយនឹងធ្វើការនៅក្រោមក្រុមប្រឹក្សា NCPO ​ដែលទំនង​ក្នុង​នាម​ជា​ក្រុមចុង​ក្រោយ នៅមុនការបោះឆ្នោត ដែលគេរំពឹងថានឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩៕