លោក ដូណាល់ ត្រាំ៖ «អត់មានភាពចាំបាច់នយោបាយអ្វី ដើម្បីត្រូវតែទុកកាណាដា នៅក្នុងកិច្ចព្រមព្រៀង NAFTA ថ្មីឡើយ​» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ៖ «អត់មានភាពចាំបាច់នយោបាយអ្វី ដើម្បីត្រូវតែទុកកាណាដា នៅក្នុងកិច្ចព្រមព្រៀង NAFTA ថ្មីឡើយ​»

02/09/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វាពុំមានភាពចាំបាច់ផ្នែកនយោបាយអ្វី ដើម្បីត្រូវតែទុក​​​ប្រទេសកាណាដា នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីអាមេរិកខាងជើង ហៅកាត់ថា NAFTA ថ្មីនោះឡើយ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ឆ្នាំ២១០៨។

លោក ត្រាំ បានលើកឡើងនៅលើប្រព័ន្ធ Twitter ថា ប្រសិនបើ សហរដ្ឋអាមេរិក​មិនអាចសម្រេចបានកិច្ចព្រមព្រៀងថ្មី​ដែលស្មើភាព​​ទេ​នោះ កាណាដានឹងត្រូវតែខ្ទាតចេញ។ លោកប្រធានាធិបតីអាមេរិក បានបន្ត​ប្រទេសរបស់lok ធ្លាប់មានភាពប្រសើរជាងនេះឆ្ងាយ នៅ​ពេលមិនទាន់មានកិច្ចព្រមព្រៀង NAFTA ពោលគឺអាមេរិកមិនគួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទាល់តែសោះ។ លោក ត្រាំ បាន​បញ្ជាក់ទៀត ជម្រើសមានពីរ​ គឺ​បង្កើតកិច្ចព្រមព្រៀងថ្មី ឬ​​លុបកិច្ចព្រមព្រៀងនេះចោលវិញ។
សម្តីរបស់លោក ត្រាំ បានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងកាណាដា មិនទាន់អាចឯកភាពគ្នាទាំងស្រុង នៅលើការកែប្រែ​កិច្ចព្រមព្រៀង NAFTA ដោយសារនៅតែមានការខ្វែងគំនិតគ្នាជាច្រើន នៅក្នុងកិច្ចពិភាក្សាទ្វេភាគី។

​គួរជម្រាបថា សេតវិមាននាពេលកន្លងមកនេះ បានដាក់សម្ពាធចង់បង្ខំឲ្យកាណាដា ទទួលយកកិច្ចព្រមព្រៀង​​បឋម ដែលអាមេរិក​សម្រេចបានជាមួយម៉ិចស៊ីកូកាលពីដើមសប្តាហ៍នេះ ដើម្បីកែសម្រួល​កិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគី NAFTA ក៏ប៉ុន្តែកាណាដា បាន​​ទទូចថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ប្រសិនបើវាល្អសម្រាប់​ខ្លួន។ ដូច្នេះហើយ វាមិនទាន់ច្បាស់នៅឡើយទេថា តើ​អាមេរិក​និងកាណាដា នឹងដោះស្រាយបញ្ហានេះបាន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខដែរឬយ៉ាងណា៕