ប្រជាពលរដ្ឋជីករណ្តៅធ្វើទ្រើងសណ្តែកស្រាប់តែប្រទះឃើញគ្រាប់ដៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រជាពលរដ្ឋជីករណ្តៅធ្វើទ្រើងសណ្តែកស្រាប់តែប្រទះឃើញគ្រាប់ដៃ

05/08/2020
(ខេត្តបាត់ដំបង)៖ ប្រជាកសិករប្រកបមុខរបរធ្វើចម្ការនៅស្រុកបាណន់អង្កុយជីរណ្តៅដើម្បីធ្វើទ្រើងសណ្តែកស្រាប់តែជីកៗក៏ប្រទះចំគ្រាប់បែកដៃ កាលពីវេលាម៉ោង០៩:១៥នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០  នៅចំនុចប៊ួតាគៀត ក្នុងភូមិអន្លក់កោង  ឃុំឈើទាល  ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់បែកដៃមានឈ្មោះយេន  ស៊ត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។
តាមការបញ្ចាក់ពីប្រជាពលរដ្ឋខាងលើបានអោយដឹងថាមូលហេតុដោយសារគាត់បានជីករណ្តៅដើម្បីដាក់ទ្រើងសណ្តែក ពេលកំពុងជីករណ្តៅស្រាបតែប្រទះឃើញគ្រាប់បែកដៃ១គ្រាប់ ម៉ាកM៦៧ USA (ប្រភេទទឹកដោះគោ) ឃើញដូច្នោះគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីអន្តរាគមន៍។
 បន្ទាប់មកកម្លាំងជំនាញនៃអធិការស្រុកបាណន់កំពុងទាក់ទងទៅអង្គការស៊ីម៉ាកដើម្បីយកទៅកំទេចចោល ៕ អត្ថបទដោយ៖ លុយ សព្វសិទ្ធិ