ខេត្តបាត់ដំបង៖ ប្រហែលជាព្រះអង្គមានវិបត្តិអ្វីមួយហើយទើបសម្រេចចិត្តគិតខ្លីយ៉ាងដូច្នេះនៅថ្ងៃចន្ទទី២១ ខែកញ្ញាឆ្នាំ ២០២០ មានករណីភ្ញាក់ផ្អើលដ៏រន្ធត់មួយស្ថិតនៅក្នុងក្រុងបាត់ដំបងដោយមានព្រះសង្ឃមួយអង្គសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ព្រះកាយយ៉ាងអាណោចអាធ័មហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២:១២នាទីថ្ងៃ។
ព្រះសពមានព្រះនាម ព្រះភិក្ខុ.ហ៊ាត ហ៊ាក់ ព្រះជន្ម ២១ព្រះវស្សា សព្វថ្ងៃគង់នៅវត្តកណ្ដាល កុដិលេខ២ ជាន់ទី២ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបងដោយសព្វថ្ងៃព្រះអង្គរៀននៅសាលាពុទ្ធិកវិទ្យាល័យអ៊ីងធួងខេត្តបាត់ដំបង (ថ្នាក់ទី១០) មានស្រុកកំណើតនៅ ភូមិត្រពាំងស្វាយ ឃុំបាល័ង្ហ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមប្រភពបានបន្តទៀតថាព្រះសពខាងលើតែងតែរស់នៅឯកាស្ងាត់ស្ងៀមមិនសូវនិយាយស្ដី ជាព្រះសង្ឃស្លូតបូត មិនមានទំនាស់ជាមួយនរណាឡើយ លុះមកដល់ថ្ងៃចន្ទទី ២១ ខែកញ្ញា ឆ្នាំ២០២០នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដ៌រន្ធត់មួយដោយសារព្រះសពខាងលើបានធ្វើអត្តឃាតដុតសម្លាប់ព្រះកាយឯងនៅក្នុងកុដិតែអង្គឯងដោយមិនទាន់ដឹងមូលហេតុឬមាន វិបត្តិអ្វីពិតប្រាកដនុះនៅឡើយទេ។

តាមការបញ្ចក់ពីអ្នកជំនាញបានអោយដឹងថាព្រះកាយព្រះសពមានខ្សែចងព័ទពន្ធខ្លួនជាប់នឹងក្បាលគ្រែដល់ទៅ៣ជាន់និងមានសៀវភៅស្បង់ចីវរកង្ហារចាក់គរក្បែរខ្លួនត្រូវបានឆេះខ្ទិចខ្ទីអស់ទៅហើយ ការសុង្គត់គឺនៅតែមិនទាន់ដឹងមូលហេតុច្បាស់ការណ៍នៅឡើយទេបានជាបណ្តាលអោយមានហេតុការណ៍ដ៏រន្ធត់យ៉ាងដូច្នេះ។
