អាថ៌កំបាំង ៧ ជួយឲ្យប្តីប្រពន្ធថ្មីថ្មោងកាន់តែផ្អែមល្ហែម មិនងាយឈ្លោះប្រកែកគ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាថ៌កំបាំង ៧ ជួយឲ្យប្តីប្រពន្ធថ្មីថ្មោងកាន់តែផ្អែមល្ហែម មិនងាយឈ្លោះប្រកែកគ្នា

22/07/2020
គូស្នេហ៍ថ្មីថ្មោងជាដំណាក់កាលមួយដ៏រំភើបត្រេកអរក្រៃលែងនៅក្នុងជីវិត។ គួរធ្វើបែបណា ដើម្បីធ្វើឲ្យស្នេហានៅតែមានភាពផ្អែមល្ហែម រស់នៅមិនសូវឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា?
អនុវត្តគន្លឹះ ៨យ៉ាងខាងក្រោមនេះ ដើម្បីរក្សាសុភមង្គលរវាងប្តីប្រពន្ធឲ្យឋិតថេរជាប់លាប់។
                                                                                   រូបតំណាង
១. យកចិត្តទុកដាក់សូម្បីតែលើរឿងតូចតាច
ពេលរៀបការហើយរស់នៅជាមួយគ្នា ប្តីប្រពន្ធត្រូវតែចេះយកចិត្តទុកដាក់ចាប់អារម្មណ៍សូម្បីតែលើរឿងតូចតាច។ ប្រសិនបើអ្នកទាំងពីរចេញពីធ្វើការត្រលប់មកផ្ទះវិញ ប៉ុន្តែបណ្តោយឲ្យខាងស្រីធ្វើការងារផ្ទះតែម្នាក់ឯងនោះ ស្វាមីហាក់បីដូចជាអាត្មានិយមពេកហើយ។ ត្បិតជាការងារផ្ទះតូចធំក្តី គួរចេះជួយគ្នាទៅវិញទៅមក ដោយមិនដាក់បន្ទុកបញ្ចាំលើម្នាក់ៗ។

២. មិនរំពឹងទុកខ្ពស់ពេក
នៅពេលដែលអ្នកមានការរំពឹងទុកខ្ពស់ពេក សង្ឃឹមខ្ពស់ពេក អ្នកច្បាស់ជាឆាប់អាក់អន់ស្រពន់ចិត្ត ក្រៀមក្រំ និងរករឿងឈ្លោះដោយមិនដឹងខ្លួន។ ដើម្បីភាពរីករាយមានសន្តិភាពផ្លូវចិត្ត អ្នកអាចរំពឹងទុកល្មមៗ កុំលើសពីការពិតខ្លាំងពេក។
៣. ចំណាយពេលនៅជាមួយគ្នាយូរឲ្យបានម្តងក្នុងមួយសប្តាហ៍
រូបតំណាង

ជារៀងរាល់ថ្ងៃ អ្នកទាំងពីរអាចនឹងរវល់ជាមួយនឹងកិច្ចការផ្សេងៗរៀងៗខ្លួន រវល់ជាមួយកុំព្យូទ័រ ជាមួយទូរសព្ទ ដោយមិនសូវមានពេលគ្រប់គ្រាន់ឲ្យគ្នា។ ហេតុនេះហើយ ក្នុងមួយសប្តាហ៍គួរឆ្លៀតចំណាយពេលបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា ឲ្យបានកាន់តែច្រើន ដោយមិនយកគ្រឿងអេឡិចត្រូនិកនានា មកធ្វើជារនាំង។

៤. មិនឃុំឃាំងគ្នា
នរណាក៏មានមិត្តភ័ក្តិដែលខ្លួនចូលចិត្តរាប់អាន រឿងដែលត្រូវធ្វើ កន្លែងដែលត្រូវទៅ។ ទោរៀបការហើយក៏ដោយ ការឃុំឃាំងបិទសិទ្ធិជិតឈឹងពេក មិនមែនជាជម្រើសដ៏ល្អឡើយ។ គួរទុកគម្លាតឲ្យគ្នាទៅវិញទៅមក អាចធ្វើអ្វីដែលខ្លួនធ្លាប់ចូលចិត្តពីមុនមក ដោយមិនលើសបីព្រំដែន។

៥. ឲ្យតម្លៃគ្នា 
គូស្នេហ៍ដែលគិតខ្លួនឯងមានសំណាងដែលបានរួមរស់ធ្វើជាប្តីប្រពន្ធនឹងគ្នា ចេះមើលឃើញពីតម្លៃ មានការគោរពស្រលាញ់គ្នា ជាសញ្ញាមួយដែលបង្ហាញថាពួកគេនឹងអាចរស់នៅប្រកបដោយសុភមង្គល។

៦. ទំនាក់ទំនងចេញពីបេះដូង

ទំនាក់ទំនងចេញពីបេះដូង
       រូបតំណាង

​​​​​​​​                                                                          
សម្តីតែមួយមុខនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ប្តីប្រពន្ធគួរចេះប្រើមនោសញ្ចេតនា បង្ហាញក្តីស្រលាញ់ចេញពីបេះដូង ដោយកាយវិការឱបផ្តល់ភាពកក់ក្តៅ ការសួរសុខទុក្ខជាប្រចាំ និងនិយាយរឿងនៅក្នុងចិត្តប្រាប់ដល់គ្នាទៅវិញទៅមក។
៧. គិតឲ្យបានជ្រៅមុនហាស្តី

មុននិយាយពាក្យពេចន៍គ្រប់ម៉ាត់ចេញពីមាត់ អ្នកត្រូវមានការប្រុងប្រយ័ត្នបំផុត ព្រោះពេលខ្លះសម្តីតិចតួចមែន​ តែវាអាចប៉ះពាល់ដល់អារម្មណ៍របស់ដៃគូខ្លាំងណាស់។ កុំទាន់អាលវែកញែក កុំទាន់អាលសម្រេចចិត្ត ស្របដែលអ្នកកំពុងតែខឹងខ្លាំង៕

ត្បិតទើបរៀបការ ទើបរស់នៅជាមួយគ្នា ឬរៀបការយូរឆ្នាំយ៉ាងណាក៏ដោយ គួរចងចាំនិងអនុវត្តវិធីល្អៗ ដើម្បីចំណងស្នេហ៍កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕ ​ប្រភព៖ Sanook