នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ និង​អ្នក​ភ្នាល់ ចំនួន​៣​នាក់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ និង​អ្នក​ភ្នាល់ ចំនួន​៣​នាក់!!!

21/07/2020
រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ផ្នែក​យុត្តិធម៌​ខណ្ឌ​ច្បារ​អំពៅ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​ព្រែក​ថ្មី ចុះ​បង្ក្រាប​ជាក់ស្តែង​ល្បែងស៊ីសង​ខុសច្បាប់ (​កន្ទុយលេខ ឆ្នោត​វៀតណាម​) ដោយ​ឃាត់ខ្លួន ភ្នាក់ងារ​កត់​ឆ្នោត និង​អ្នក​ចាក់​កន្ទុយលេខ ចំនួន​០៣​នាក់​នេះបើតាមស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ ។
ករណី​បង្ក្រាប​ជាក់ស្តែង ល្បែងស៊ីសង​ខុសច្បាប់ (​កន្ទុយលេខ​ឆ្នោត​វៀតណាម​) ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៣​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​ថ្មី​១ សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។

សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៣​នាក់ រួម​មាន ៖
ទី​១-​ឈ្មោះ​ចក់ ស្រី​មុំ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ភ្នាក់ងារ​កត់​ឆ្នោត ស្នាក់​នៅផ្ទះ​កើតហេតុ ។
ទី​២-​ឈ្មោះ​ញ៉ែ​ម សុខ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​កើតហេតុ​(​អ្នក​ចាក់​កន្ទុយលេខ​) ។
និង​ទី​៣-​ឈ្មោះ​ថាវ ស្រី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​កើតហេតុ​(​អ្នក​ចាក់​កន្ទុយលេខ​) ។
វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ៖ ក្រដាស​កត់​កន្ទុយលេខ​រួច ២៣​សន្លឹក​, ម៉ាស៊ីន​គិត​លេខ​០១​គ្រឿង​, ទូរស័ព្ទ ដៃ​០១​គ្រឿង​, លុយ​ដុល្លារ ៧០៤​ដុល្លារ​, លុយ​ខ្មែរ​២,៤៣០,០០០​រៀល​, ប៊ិ​ច​ចំនួន​៥​ដើម​, ក្រដាស​កា​គែ​រ័​មួយ​ចំនួន​, ក្រដាស​សេរី​ផ្ទៀង​ឆ្នោត​មួយ​ចំនួន និង​ក្រដាស​មិន​ទាន់​កត់​កន្ទុយលេខ​មួយ​ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ខណៈ​មេ​ឆ្នោត​ធំ សមត្ថកិច្ច​នគរបាល​ផ្នែក​យុត្តិធម៌ នៅ​មិន​ទាន់​រក​ឃើញ និង​ឃាត់ខ្លួន​បាន​នៅឡើយ​ទេ ៕