ខណៈពេលនោះដែរ នាងព្រមទាំងកូនស្រី ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្នុងទីក្រុង Mumbai ដើម្បីព្យាបាល ដោយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន តារាសម្តែងរូបនេះ និងកូនស្រីរបស់នាង បានធ្វើតេស្តវិជ្ជមានចំពោះ ជំងឺកូវីដ-១៩ តែដោយសារតែ អ្នកទាំងពីរ មិនមានរោគសញ្ញាធ្ងន់ធ្ងរនៅពេលនោះ ទើបម្ដាយកូនទាំងពីរនាង ត្រូវបានដាក់នៅដាច់ដោយឡែកនៅក្នុងផ្ទះ។
យ៉ាងណាមិញ បន្ទាប់ពីបានជ្រាបដំណឹងបែបនេះ ហើយហ្វេនៗជាច្រើន មានការព្រួយបារម្មណ៍ពីសុខភាពរបស់នាង និងគ្រួសារយ៉ាងខ្លាំង ហើយពួកគេក៏បានជូនពរ ឲ្យក្រុមគ្រួសាររបស់នាង ឆាប់ជាសះស្បើយក្នុងពេលឆាប់នេះៗ ផងដែរ។
គួរបញ្ជាក់ផងដែរថា មិនមែនមានត្រឹមតែនាង និង កូនស្រីតែប៉ុណ្ណោះទេ ដែលបានឆ្លងជំងឺកូវីដ-១៩ សូម្បីតែ ស្វាមី និង ឪពុកក្មេករបស់នាង ក៏បានឆ្លងជំងឺនេះដែរ ហើយក៏បានធ្វើការព្យាបាលនៅឯមន្ទីរពេទ្យ តាំងពីសប្តាហ៍មុន បន្ទាប់ពីរកឃើញពីការឆ្លងភ្លាមៗមកម្លេះ៕