អ្នកភូមិហួសចិត្តផង​ ខឹងផង! ក្រោយម្ចាស់ស្រែ​ម្នាក់​កាប់ផ្លូវស្ទូងស្រូវ​!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកភូមិហួសចិត្តផង​ ខឹងផង! ក្រោយម្ចាស់ស្រែ​ម្នាក់​កាប់ផ្លូវស្ទូងស្រូវ​!!!

16/07/2020
ខេត្តស្វាយរៀង​ ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២០​​ លោក​ស៊ូ ម៉ុ​ល ​អភិបាលស្រុក​រមាស​ហែក​ បានដឹកនាំក្រុមការងារ​ ​ចុះ​ដោះស្រាយ​ករណី​​បុរសជា​ម្ចាស់​ស្រែ​​ម្នាក់​កាប់​ដី​ផ្លូវ​លំ​ស្ទូង​ស្រូវ ធ្វើ​ឱ្យផ្លូវ​រួម​តូច ជាហេតុ​​ធ្វើ​ឱ្យ​​មានការ​ខឹង​សម្បារ​ពី​សំណាក់​​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើ​តាម​ផ្លូវលំ​មួយ​ខ្សែ​​នោះ​ ។ ក្រោ​យ​ពី​លោក​អភិបាលស្រុក​ចុះ​អប់រំ​និង​ដោះស្រាយ​រួចមក បុរសជាម្ចាស់ស្រែ​​ដែល​កាប់​ដី​ផ្លូវលំ​​ស្ទូងស្រូវ​​នោះ​​ និង​ប្រពន្ធ​ ក៏​បាន​យល់ព្រម​លើកដីចាក់បំពេញ​ធ្វើ​ផ្លូវ​​ឡើងវិញ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរឆ្លងកាត់ជាធម្ម​តា ។​

ផ្លូវលំមួយខ្សែដែល​ត្រូវម្ចាស់ស្រែ​កាប់ដី​ស្ទូងស្រូវខាងលើ ស្ថិត​ក្នុង​ភូមិ​តា​ហង្ស​ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។
​ម្ចាស់ស្រែ​ដែល​​កាប់​ផ្លូវលំ​ស្ទូងស្រូវ​ខាងលើ​នោះ​ឈ្មោះ​ពៅ សា​រិ​ទ្ធ ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ​ ​ជា​កសិករ រស់នៅ​ភូមិ​តា​ហង្ស​ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

​ផ្លូវលំ​មួយ​ខ្សែ​ខាងលើ​នេះ​​គឺ​​ប្រជាពលរដ្ឋ​​បាន​ធ្វើ​ដំណើរ​ទៅ​មក​ក្នុងភូមិ​និង​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ព្រមទាំង​ដឹក​ជ​ញ្ជួ​ន​កសិផល ឬ​ទៅ​បុណ្យ​ទាន និង​សម្រាប់សិស្សា​នុសិស្ស​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ជាដើម​៕​
សូម​បញ្ជាក់​ថា​ កន្លង​មក អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​បាន​បង្ហោះ​រូបភាព​ម្ចាស់​ស្រែ​បាន​កាប់​ផ្លូវ​លំ​ស្ទូ​ង​ស្រូវ​ធ្វើ​ឲ្យ​ផ្លូវ​រួម​តូច ​បន្ទាប់ពី​​ឃើញ​បែប​នេះ អាជ្ញាធរ​បាន​ចុះ​ទៅ​ដោះស្រាយ​​តាម​សំណើ​របស់​​ប្រជាពលរដ្ឋ​រួចរាល់ហ់ើយ ៕ (កែសម្រួលដោយ ៖ ធីតា​)