រថយន្តមួយគ្រឿងបើកបរល្បឿនលឿនមកផ្តាច់សង្ខារបុរសម្នាក់ស្លាប់យ៉ាងអាណោចអធមនៅក្រុងបាត់ដំបង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តមួយគ្រឿងបើកបរល្បឿនលឿនមកផ្តាច់សង្ខារបុរសម្នាក់ស្លាប់យ៉ាងអាណោចអធមនៅក្រុងបាត់ដំបង

16/06/2020
ខេត្តបាត់ដំបង: រថយន្តមួយគ្រឿងបើកល្បឿនដូចហោះមកបុកម៉ូតូជនរងគ្រោះបណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅលើកំណាត់ផ្លូវលេខ៥៧ក្នុងក្រុងបាត់ដំបង ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤,ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ផ្លូវលេខ៥៧ អតីតផ្លូវជាតិលេខ១០ ស្ថិតត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។
តាមប្រភពបានអោយដឹងថាជនរងគ្រោះមានឈ្មោះ សួង ផល្លា អាយុ៤៥ឆ្នាំ (#មុខរបរជាមន្ត្រីយោធា) បើកបរម៉ូតូម៉ាកSUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1B-4518 ត្រូវបានរថយន្តម៉ាកមឺរីពណ៌ស្លែ១គ្រឿងបើកល្បឿនយ៉ាងលឿនមកបុកម៉ូតូជនរងគ្រោះចំពីចំហៀងខាងក្រោយយ៉ាងពេញទំហឹង(ទិសដៅបញ្ច្រាស់ទិសគ្នា)បណ្តាលអោយជនរងគ្រោះបើកបរម៉ូតូខ្ទាតចម្ងាយប្រហែលជា៣០ម៉ែត្របណ្តាលអោយបោកទៅនឹងថ្នល់ជាតិស្លាប់នៅក្នុងថ្លុលឈាមយ៉ាងអាណោចអធម។
តាមប្រភពបានអោយដឹងទៀតថាក្រោយពីហេតុភ្លាមជនបង្ករហេតុរត់គេចភាសខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តបង្ករត់ចោល។
ក្នុងហេតុការណ៍ខាងលើខាងសមត្ថកិច្ចជំនាញបានធ្វើការចុះវាស់វែងនិងរៀបចំកំណត់ហេតុរួចយកម៉ូតូនិងរថយន្តបង្កហេតុទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ខេត្តបាត់ដំបងរងចាំការដោះស្រាយជាក្រោយ។
រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ (ដោយ: សិទ្ធិ)