ខេត្តបាត់ដំបង៖ ត្រូវបានសាងសង់ជិតរួចរាល់ហើយ ។ បន្ទាប់ពីរំលេចព្រះពុទ្ធបដិមាដ៏ធំមហិមាមួយអង្គនេះជាផ្លូវការ ភ្នំសំពៅនឹងក្លាយជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា។
ភ្នំសំពៅ ជារមណីដ្ឋានទេសចរណ៍ធម្មជាតិមួយស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ក្នុងស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ មានចម្ងាយប្រមាណ ១២គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ។
