ចៅក្រម​ស៊ើបសួរ​សម្រេច​ហើយ ករណី​​ជនជាតិ​ចិន​៥​នាក់​ចាប់​បង្ខាំង​​ចិន​ដូច​គ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចៅក្រម​ស៊ើបសួរ​សម្រេច​ហើយ ករណី​​ជនជាតិ​ចិន​៥​នាក់​ចាប់​បង្ខាំង​​ចិន​ដូច​គ្នា

13/11/2019
រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​៥​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​បង្ខាំង មនុស្ស​ទុក​ជំរិត​ទារប្រាក់ ជា​ជនជាតិ​ចិន​ដូច​គ្នា ។
សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ​មាន ១.​ឈ្មោះ វ័ង ជី​ង​ប៉ង (WANG.JINBO) ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ២.​ឈ្មោះ លី ជី​យ៉ាង (LI JI YAN) ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៣.​ឈ្មោះ ថា​ង វ៉ៃ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ៤.​ឈ្មោះ ជេរ ឈី​ង (JIA GUING) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង ៥.​ឈ្មោះ ស៊ូ​ន ស៊ី​ង (SUN XIN) ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ។
សេចក្តី​រាយ​កា​រា​ណ៍​បន្ត​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា សមត្ថកិច្ច​ជំនាញ​នៃ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៥​នាក់​នោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ចោទប្រកាន់​ពី​បទ បង្ខាំង​មនុស្ស​ទុក​ជំរិត​ទារប្រាក់ រំលោភ​លើ​លំនៅ​ដ្ឋា​ន បង្ខាំង​អាជីវកម្ម និង​ធ្វើ​ឲ្យ​បាត់បង់​ការងារ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា នៅ​ចំណុច​ហាង ស៊ី​ន វ៉ាង​ដា (​ខេ​ម​បូ​ឌា​) អ៊ិ​ន វេស ម៉ិ​ន អ​.​ក ស្ថិត​ក្នុងផ្ទះ​លេខ ១២៨A៧AB ភូមិ​១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជ​ធា នី​ភ្នំពេញ ។
ហើយ​បើ​តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា មាន​សាក្សី​ម្នាក់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា គេ​បានឃើញ​ជនជាតិ​ចិន​មួយ​ក្រុម​កំពុង​អុកឡុក​ហាង​បាយ​មួយ​កន្លែង និង​មាន​ចាប់​បង្ខាំង​ជនជាតិ​ចិន​ម្នាក់ នៅ​ក្នុង​ហាង​បាយ​នោះ​ផង​ដែរ ក្នុង​គោលបំណង​គំរាម​ទារប្រាក់ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៥ ខែវិច្ឆិកា បាន​ចុះ​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ក្រោម​បញ្ជា​ផ្ទាល់​លោក​ឧត្តមសេនីយ៍ ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ និង​មានការ​ចូលរួម​ពី​មន្ត្រី​មូលដ្ឋាន​ភូមិ​-​សង្កាត់​ផង​ដែរ ។

នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​បង្ខាំង​មនុស្ស​នៅ​ក្នុង​ហាង ស៊ី​ន វ៉ាង​ដា (​ខេ​ម​បូ​ឌា​) អ៊ិ​ន​វេស​មិន និង​ភ្ញៀវ​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ រួម​ទាំង​បណ្តេញ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ​ប្រាកដ​មែន ដោយ​ឈ្មោះ វ័ង ជី​ង​ប៉ង (WANG.JINBO) ជា​មេ​ក្លោ​ង បាន​បញ្ជា​ឲ្យ​កូនចៅ​៤​នាក់​ទៀត បិទទ្វារ​ចាក់សោរ​បង្ខាំង​មេការ​គ្រប់គ្រង​ទូទៅ​ក្នុង​ហាង ចាប់ពី​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ទុក​ជំរិត​ទារប្រាក់​ចំនួន​៣០ ០០០ ដុល្លារ​អា​មេ​រិ​ក ពី​ថៅកែ​នៅ​ឯ​ប្រទេស​ចិន ។