ម្ចាស់មិននៅល្បងចោរចូលគាស់ផ្ទះលួចបាន២ថ្ងៃជាប់ខ្នោះបាត់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ម្ចាស់មិននៅល្បងចោរចូលគាស់ផ្ទះលួចបាន២ថ្ងៃជាប់ខ្នោះបាត់

07/10/2019

(ខេត្តបាត់ដំបង)៖ ករណីចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិត្រូវបាននគរបាលក្រុងបាត់ដំបងចុះឃាត់ខ្លួនព្រមទាំងវត្ថុតាងជាក់ស្តែង នៅថ្ងៃអាទិត្យ ៨កេីត​ ខែ​អាស្សុជ​ ឆ្នាំកុរឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​០៦​ ខែ​តុលា​ ឆ្នាំ​២០១៩​។
តាមការអនុវត្តបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនី​យ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​និងការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត​ វណ្ណនី​ ស្នងស្នងការរងនផែនការងារព្រហ្មទ័ណ្ឌ, លោកវរសេនីយ៍​ឯក​ ឆាង​ វណ្ណឆៃ​ អធិ​ការ​នគរបាលក្រុងបាត់ដំបង​ បានធ្វេីការ​ស្រាវជ្រាវ​រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់​ក្នុងករណី គាស់លំ​នៅដ្ឋានចូលលួចយក​ទ្រព្យសម្បត្តិ របស់ជនរង​គ្រោះឈ្មោះ​ ទេព វ៉ិត ភេទប្រុស, អាយុ៥០ឆ្នាំ, មានទីលំនៅក្រុម១២, ភូមិរំចេក៤ សសង្កាត់រតនៈ, ក្រុងបាត់ដំបង, ខេត្តបាត់​ដំបង។ 
ជនសង្ស័យទាំង០៣នាក់ខាងលើមានឈ្មោះ៖
១-ឈ្មោះ លំផាន ភេទប្រុស អាយុ ៣៩ឆ្នាំ
២-ឈ្មោះ យូ ផាណាលាភ ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅស្នាក់បណ្តោះអាសន្ន នៅភូមិរំចេក៤ សង្កាត់​រតនៈ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង
៣-ឈ្មោះ រ័ត្ន ដារ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅ ភូមិសុភី០១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ។
វត្ថុតាងសម្ភារ:ដែលជនសង្ស័យលួចបានរួមមាន÷
ទី១.សាឡុងចំនួន០១
ទី២.ទ្វារឈើ ចំនួន១១សន្លឹក
ទី២.គ្រែចំនួនចំនួន០៨គ្រឿង គ្មានរនាប។
លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការនគរ​បាលក្រុងបាត់ដំបង បានឲ្យដឹងថា​ នៅថ្ងៃទី០៤ ខែ​តុលា​ ឆ្នាំ​២០១៩​ ឈ្មោះ ទេព វ៉ិត ភេទប្រុស អាយុ ៥០​ឆ្នាំ មានទីលំនៅក្រុម១២ ភូមិរំចេក៤ សង្កាត់​រតនៈ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​​ ត្រូវបានជនសង័្យយធ្វេីសកម្មភាព ចូលគាស់លំនៅដ្ឋានរបស់គាត់ហើយបានចូលលួចយកទ្រព្យសម្បត្តិមួយ​ចំនួនក្នុងពេលដែល​ម្ចាស់ផ្ទះមិនបាននៅ​ ។ ផ្តេីមចេញពីបញ្ហានេះនិងទទួលបាននូវបទបញ្ជារបស់ថ្នាក់ដឹកនាំស្នង​ការ​លោកបានចាត់តាំងដឹកនាំធ្វេីការស្រាវជ្រាវរហូតឈានទៅកំណត់បាននូវមុខសញ្ញាសង័្សយ​និងធ្វេីការឃាត់ខ្លួន​ព្រមទាំងដកហូតបាននូវ​សម្ភារះវត្ថុតាងខាងលេីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។ 
បន្ទាប់ពីឃាត់ខ្លួនបានជនសង័្សយត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដេីម្បីបញ្ជូនទៅកាន់អយ្យការអម សាលាដំបូងខេត្តបាត់ដំបង​ចាត់ការតាមផ្លូវច្បាប់​រីឯសម្ភារដែលដកហូតបាននឹងប្រគល់ជូនម្ចាស់វិញ។ 

កែសម្រួលអត្ថបទ៖ លុយ សព្វសិទ្ធិ