ពិធីសម្ពោធអាគារបឋមសិក្សាវត្តលៀបថ្មី១ខ្នង១២បន្ទប់នៅក្រុងបាត់ដំបង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិធីសម្ពោធអាគារបឋមសិក្សាវត្តលៀបថ្មី១ខ្នង១២បន្ទប់នៅក្រុងបាត់ដំបង

07/10/2019
(ខេត្តបាត់ដំបង)៖ ពិធីសម្ពោធអាគារបឋមសិក្សារវត្តលៀប១ខ្នងមាន១២បន្ទប់ ថ្ងៃច័ន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣,ត្រូវនឹង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណះអភិបាលខេត្តបាត់ដំបងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុក ក្លឹង ប្រធានមន្ទីររដ្ឋករទឹកខេត្ត តំណាងសាលាក្រុង ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោកប្រធាន,អនុប្រធានមន្ទីរស្ថាប័ន,អង្គភាពនានាជុំវិញខេត្តនឹងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ លោក លោកស្រី ភ្ញៀវកិត្តិយស សហគមន៍ គណះកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ មាតាបិតាសិស្សទាំងអស់មកចូលរួមយ៉ាងច្រើនកុះករ។
កម្មវិធីសម្ពោធអាគារថ្មី១ខ្នងមាន១២បន្ទប់ របស់សាលាបឋមសិក្សាវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ខេត្តបាត់ដំបង អាគារសិក្សាថ្មីនេះជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះគ្រូសច្ចវិរោ សុខ សុភាព ព្រះគ្រូចៅអធិការវត្តលៀប ដែលសាលាថ្មីចាប់ផ្តើមកសាងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ដែលមានបណ្តោយប្រវែង៧២ម៉ែត្រ ទទឹក១២ម៉ែត្រ កម្ពស់៧ម៉ែត្រ (ជាន់ផ្ទាល់ដី) នឹងបង្គន់អនាម័យមានចំនួន១២បន្ទប់ត្រូវបានរួចជាស្ថាពរនៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៤ ដោយចំណាយថវិការសរុបចំនួន$១០២,០០០ (មួយរយពីរពាន់ដុល្លារអាមេរិក) ក្នុងនោះនៅជំពាក់ថ្លៃជាង $៨៥០០(ប្រាំបីពាន់ដុល្លារអាមេរិក)ទៀត។
ព្រះគ្រូសច្ចះវិរោ សុខ សុភាព មានសង្ឃការថា អាគារថ្មីនេះគឺសាងសង់នៅលើដីចាស់របស់សាលាដដែលទេដោយវៃអាគារចាស់ៗដែលពុកផុយចេញរួចសាងសង់អាគារថ្មីវិញព្រោះដោយសារការសំណូមពរពីមាតាបិតាសិស្សនឹងលោកគ្រូអ្នកគ្រូប្រចាំសាលាបឋមសិក្សាវត្តលៀបផងធ្វើយ៉ាងអោយបាននូវអាគារសិក្សាថ្មីដើម្បីងាយស្រួលក្នុងការសិក្សារៀនសូត្ររបស់សិស្សជាពិសេសសុវត្ថភាពសិស្សក្នុងការរៀនសូត្រព្រោះអាគារពីមានការព្រួយបារម្មណ៍ដោយអាគារសិក្សាទាំងនោះមានវ័យចំណាស់ទៀត ណាមួយបច្ចុប្បន្នសិស្សក៏កាន់តែច្រើនទើបព្រះអង្គព្រមទទួលក្នុងការសង់ជូនដល់សាលាថ្មី១ខ្នង១២បន្ទប់តាមការសំណូមពរដោយមានការអំពាវនាវរកនូវថវិការពីសប្បុរសជនទាំងក្នុងនឹងក្រៅប្រទេសទើបបានសង់រួចជាស្ថាពរនៅថ្ងៃនេះតែម្តង។
បន្ទាប់មកឯកឧត្តម.អ៊ុយ សុធាវី អភិបាលរងនៃគណះអភិបាលខេត្តបាត់ដំបងបានឡើងថ្លែងនៅមតិស្វាគមន៍នឹងសំណេះសំណាលផ្តែផ្តាំក្នុងអង្គពិធីទាំងមូលព្រមទាំងមានសេចក្តីត្រេកអរយ៉ាងខ្លាំងដល់ការខិតខំប្រឹងប្រែងក្នុងការសាងសង់អាគារថ្មីដល់ព្រះអង្គគ្រូសច្ចះវិរោ សុខ សុភាព ចៅអធិការវត្តលៀបដែលបានខិតខំទាំងកម្លាំងការនឹងកម្លាំងចិត្តព្រមទាំងទឹកព្រះទ័យក្នុងការស្វះស្វែងរកនូវថវិការមកកសាងបានសាលាបឋមសិក្សា ថ្មី១ខ្នង១២បន្ទប់នេះសម្រាប់បណ្តុះបណ្តាលនូវធនធានមនុស្សដែលជាទំពាំងស្នងប្ញស្សីដើម្បីជួយដល់សង្គមនឹងប្រទេសជាតិនឹងបានផ្តែផ្តាំដល់កូនក្មួយអោយយកចិត្តទុកដាក់ខិតខំរៀនសូត្រព្រមទាំងជួយថែរក្សាសាលា១ខ្នងនេះអោយបានល្អយូរអង្វែង។
បន្ទាប់មកក៏មានការរៀបចំបំពាក់នូវគ្រឿងឥស្ស:រិយយសនឹងបំពាក់មេដៃមាសប្រាក់ជូនដល់សប្បុរសជនលោកគ្រូអ្នកគ្រូនឹងបានផ្តល់នូវសម្ភារះសិក្សាដល់តំណាងសិស្សព្រមទាំងកាត់ខ្សែបូរដាក់អោយប្រើប្រាស់ចាប់ពេលនេះតែម្តង។

អត្ថបទ៖ លុយ សព្វសិទ្ធិ