បុកគូថអូនហើយ..រុញអូនចូលក្រោមឡានទៀត..! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុកគូថអូនហើយ..រុញអូនចូលក្រោមឡានទៀត..!

04/10/2019

(ខេត្តបាត់ដំបង)៖ រថយន្ត១គ្រឿងបើកបុកម៉ូតូ១គ្រឿង រូចរ៉េចូលទៅក្រោមរថយន្ត១គ្រឿងទៀតបណ្តាលអោយបាក់ជើងម្នាក់នៅស្រុកបាណន់ ហេតុការណ៍នេះកើតឡើងនៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣,ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ម៉ោង០៨:១៥នាទី នៅចំណុចក្រុមទី៣ ភូមិក្រពើកើត ឃុំភ្នំសំពៅ ។
តាមប្រភពបានអោយដឹងថារថយន្តដែលបង្ករម៉ាកហីយិនដាយពណ៌ក្រហម.ពាក់ផ្លាកលេខព្រះសីហនុ 3A7626 បើកបរពីកើតទៅលិចបានប៉ះនិងម៉ូតូម៉ាកទ្រីម០១៦ពណ៏ខ្មៅផ្លាកលេខ 1v6006 បើកបរដោយឈ្មោះ.អៀវ គឹមតុង.ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិភ្នំសំពៅលិចដួលម៉ូតូរ៉េទៅប៉ះនិងរថយន្តម៉ាក FuSo ដឹកទំនិញមួយគ្រឿងពាក់ផ្លាកលេខ 3A.២៧២០ បណ្ដាលអោយម៉ូតូចូលក្រោមរថយន្តខូចខាតធ្ងន់ រីឯអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងធ្វេងភ្លាមនោះរថយន្តសង្រ្គោះឃុំភ្នំសំពៅបានដឹកបញ្ជូនទៅសង្រោះនៅឯមន្ទីរពេទ្យផងដែរ។
រីឯរថយន្តទាំង២ ត្រូវបានយកមករក្សាទុកដើម្បីរងចាំដោយស្រាយ។

អត្ថបទ៖ លុយ សព្វសិទ្ធិ